(ភ្នំពេញ)៖ សិល្បករជើងចាស់ផ្នែកភ្លេងបុរាណខ្មែរ គឺលោក ស្រីនី ហៅចយ បច្ចុប្បន្នកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីពេទ្រមិត្តភាពខ្មែរសូវៀត ហៅ ពេទ្យរុស្ស៊ី ដោយសារមានជំងឺដាច់សសៃឈាមក្នុងខួក្បាល ខណៈបច្ចុប្បន្នក្រុមគ្រួសារកំពុងមានជីវភាពខ្វះខាត់ និងគ្មានលទ្ធិភាពក្នុងការព្យាបាលជំងឺ។
ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា នូវរូបភាពយ៉ាងគួរឲ្យអាណិត របស់សិល្បករជើងចាស់ លោកស្រី នី ហៅចយ កំពុងសម្រាកនៅគ្រែ ក្រោមស្ថានភាព គួរឲ្យបារម្ភបំផុត ព្រមទាំងភ្ជាប់ជាមួយនឹងពាក្យជូនពរ និងការអាណិតអាសូរ ព្រមទាំងសុំឱ្យសប្បុរជននានា ជួយឧបត្ថមថ្លៃព្យាបាលដល់ លោកស្រីផងដែរ។
រហូតមកទល់នឹងពេលនេះ គេឃើញមានខាងសមាគមសិល្បករខ្មែរ យកជំនួយជាថវិកាទៅជួយ ដល់ក្រុមគ្រួសារ លោក ស្រីនី ដើម្បីសម្រួលថ្លៃព្យាបាលបានខ្លះ។ បច្ចុប្បន្ន លោក ស្រីនី កំពុងស្ថិតក្នុងបន្ទប់លេខ ២០១ អាគារសម្តេចតេជោ នៅមន្ទីពេទ្យរុស្ស៊ី។ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន បង្ហាញនូវអារម្មណ៍ និងអាណិតដល់ សិល្បករជើងចាស់របស់ខ្មែររូបនេះជាខ្លាំង ព្រោះអ្នកមានសមត្ថភាព បែរជាធ្លាក់ខ្លួនឈឺ ទាំងលំបាកបែបនេះ៕