(ភ្នំពេញ)៖ តារាសម្តែងស្រីជួរមុខរបស់ថៃ អ្នកនាង Margie Rasri ត្រូវបានទស្សនិកជនដឹងថា នាងបានរៀបការសាងជីវិតគ្រួសារ ជាមួយនឹងស្វាមី រហូតទទួលបានកូនក្នុងផ្ទៃជិតគ្រប់ខែ ដែលជាចំណងដៃអាពាហ៍ពិពាហ៍។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺគេសង្កេតឃើញថា ទោះបីពោះរបស់នាងកាន់តែធំៗ ពីមួយថ្ងៃទៅមួយថ្ងៃ និងជិតគ្រប់ខែសម្រាលក្តី តែនាងនៅតែទទួលកម្មវិធីកំសាន្តនានា និងមានវត្តមានជានិច្ច​ ក្នុងសម្លៀកបំពាក់ស្រស់ស្អាត បែបនារីមានផ្ទៃពោះ និងពាក់ស្បែកជើងកែងយ៉ាងមានទំនុកចិត្ត ប្រៀបបានខ្លួនទំនេរ ដូចកាលនៅក្រមុំ។

ថ្មីៗនេះ អ្នកម្តាយដ៏ស្រស់ស្អាត Margie Rasri បានបង្ហាញខ្លួន ដល់អ្នកគាំទ្រតាមរយៈចូលរួម ក្នុង​កម្មវិធី​ជជែក​កម្សាន្ត «3zaap» របស់​ប៉ុស្ដិ៍​ទូរទស្សន៍​ថៃ​មួយ ជាមួយនឹងរូបសម្រស់ស្អាត និងផ្ទៃពោះធំ ជាមួយស្លៀករ៉ូបពណ៌សាច់យ៉ាងសមសួនថែមទៀត ដែលធ្វើឱ្យតារាស្រីរូបនេះ នៅតែលេចធ្លោរក្នុងកម្មវិធី ជាមួយនឹងស្ទីលតុបតែងខ្លួនទាន់សម័យ។ បើនិយាយពីសម្រស់ ត្រូវបានអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ថានាងពិតជាមានវិធីសាស្រ្តថែរក្សា សម្រស់បានយ៉ាងល្អ ពោលគឺនៅតែស្អាត មិនខុសពីកាលមិនទាន់មានកូនទេ។

គួរជម្រាប់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែល Margie Rasri បង្ហាញវត្តមានក្នុងកម្មវិធីកំសាន្តនានា អំឡុងពេលពពោះកូនដំបូង ខណៈជានិច្ចកាលនាងតែងតែចូលរួមមិនចេះដាច់នោះទេ៕