(ភ្នំពេញ)៖ តារាកំប្លែងស្រីរូបសម្រស់មិនចាញ់តារាល្បីៗ គឺអ្នកនាង ស្រីលាភ ត្រូវបានគេដឹងថា នាងបានភ្ជាប់និស័្សយ សាងជីវិតគ្រួសារជាមួយនឹង តារាតារាកំប្លែងជើងចាស់ គឺនាយក្រឹម ខណៈបច្ចុប្បន្នអ្នកទាំងពីរ ទទួលបានកូនស្រីភ្លោះពីររូប ដែលធ្វើឱ្យគ្រួសារតារាកំប្លែងទាំងពីរ កាន់តែមានសុភមង្គលទ្វេរដង។ ទន្ទឹមគ្នានេះ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស្រីលាភ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី​ «អាថ៌កំបាំងក្រៅឆាករបស់តារា» ដើម្បីបង្ហាញទស្សិកជនពីកំណើតស្នេហ៍ ជាមួយនាយក្រឹម។ អ្វីដែលពិសេស គឺមានសំនួរចាត់ដោតជាច្រើន ដែលពិធីករ-ពិធីការិនី ដ៏ស្រស់សង្ហារ និងស្រស់ស្អាត ត្រៀមសួរទៅតារាកំប្លែងស្រីរូបនេះ។

ជាការកត់សម្គាល់ ចាប់តាំងពីសាងជីវិងគ្រួសារជាមួយគ្នាមក ទស្សនិកជនសង្កេតឃើញថា ប្តីប្រពន្ធនាយក្រឹម និងស្រីលាភ តែងតែបង្ហាញភាពផ្អែមល្ហែម និងក្តីសុខក្នុងគ្រួសារ ទៅកាន់មហាជនជានិច្ច ដូចជាការដើរផ្សារទំនើបជុំគ្រួសារ ការ Suprise គ្នាទៅវិញទៅមកក្នុងថ្ងៃកំណើត និងថតរូបស្វីតៗជាដើម។ ផ្ទុយទៅវិញ ក្រៅពីនេះ ទស្សនិកជនមួយចំនួនកំពុងតែមានមន្ទិលថា តើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ចាប់ផ្តើមដោយរបៀបណា ខណៈជាទូទៅទស្សនិកជនសង្កេតឃើញថា អ្នកទាំងពីរ​ប្រៀបបាននឹងអ្នករាប់អានគ្នា ព្រោះតែលេងកំប្លែងជាមួយគ្នា ដូចដៃគូដទៃ មិននឹកស្មានថាកើតជាចំណងស្នេហ៍នោះទេ។

ដូច្នេះរាល់ចម្ងល់ទាំងនេះ ស្រីលាភ នឹងមកបង្ហាញប្រាប់ទស្សនិកជន ឱ្យជ្រាប់កាន់តែច្បាស់ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាប​នៅយប់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងដដែល៕