(បារាំង)៖ នៅឆ្នាំនេះ គឺជាការប្រារព្ធពិធីដង្ហែរូបថ្លុក (Nice Carnival) លើកទី ១៣៥ ក្រោមប្រធានបទ «King of Cinema» ដែលគេ​ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១៦ ខែកុម្ភៈ ខណៈដែលឆ្នាំ ២០១៩ នេះ គេបានប្រារព្ធធ្វើឡើងនៅទីក្រុង Nice ប្រទេសបារាំង។ កម្មវិធីនេះគឺពោរពេញទៅដោយការតាំងរូបនៃបុព្វបុរសជាច្រើន ដើម្បីជាការដឹងគុណដល់ពួកគេទាំងនោះ ដែលជាបុគ្គលឆ្នើមខាងសរសេរភាពយន្ត និងដល់អ្នកនយោបាយផងដែរ។ ក្នុងនោះមានដូចជាអ្នកនយោបាយជាច្រើនរូប ដែលត្រូវបានគេធ្វើការដឹងគុណ ក្នុងកម្មវិធី «Nice Carnival»។

បុរសម្នាក់ដែលបានចូលរួមនៅក្នុងពិធីដង្ហែនេះ បាននិយាយថា «វាគឺជាពិធីជប់លៀងដ៏អស្ខារ្យមួយ នោះជាអ្វីដែលយើងចង់ធ្វើ។ យើងត្រូវតែ​មកទីនេះ ជាមួយនឹងសម្លៀកបំពាក់ ដែលគេតម្រូវឲ្យស្លៀកក្នុងកម្មវិធីដង្ហែនេះ ហើយអ្នកក៏អាចទស្សនានូវការដង្ហែរូបថ្លុកផងដែរ។ ពិធីដង្ហែរូបថ្លុក គឺពិតជាអស្ចារ្យណាស់»