(ម៉ាឌ្រីដ)៖ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Diego Simeone បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយក្លឹបអេស្ប៉ាញ Atletico Madrid ក្នុងការដឹកនាំក្លឹបមួយនេះរហូតដល់ឆ្នាំ២០២២ ដែលស្ថិតក្នុងក្របខណ្ឌអេស៉្បាញ La Liga។ នេះបើតាមការចេញផ្សាយដោយ Sky sports នាថ្ងៃទី២០ ឆ្នាំ២០១៩។

គ្រូបង្គោល វ័យ៤៨ឆ្នាំរូបនេះបានចូលមកដឹកនាំ At. Madrid កាលឆ្នាំ២០១១ ក្នុងកិច្ចសន្យាចប់ត្រឹមឆ្នាំ២០២០។ បើនិយាយពីភាពអស្ចារ្យរបស់លោក គឺចាប់តាំងពីលោកចូលមកកាន់ក្លឹបនេះ ក្នុងនោះបានជួយឲ្យឈ្នះពាន La Lig ១ដង, UEFA Super Cup ២ដង, Copa del Rey ១ដង, Spanish Super Cup ១ដង និងពាន Audi Cup ១ដងទៀតផង។

ភាពជោគជ័យរបស់លោក Diego Simeone បានធ្វើឲ្យប្រធានក្លឹប Enrique Cerezo មានការជឿជាក់លើរូបលោក ដោយមើលឃើញថា គ្រូបង្វឹករូបនេះធ្លាប់ដឹកនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០១៤ និងឆ្នាំ២០១៦ នៃពានរង្វាន់អឺរ៉ុប UEFA Champions League ដោយជួបក្រុម Real Madrid ទាំងពីរលើក៕