(លីយ៉ុង)៖ ក្រុមអ្នកមានបុណ្យ FC Barcelona មានសង្ឃឹមខ្ពស់ក្នុងការឈ្នះកៅអី១ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League ក្រោយលេងស្មើទល់នឹងម្ចាស់ផ្ទះ Lyon របស់បារាំង ក្នុងលទ្ធផល ០-០ នាយប់មិញនេះវគ្គ ១៦ក្រុម។

សម្រាប់ជើងទី២ ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រុមជើងឯកអេស្ប៉ាញ Barcelona ត្រូវការតែ ១គ្រាប់ប៉ុណ្ណោះពី Lyon ដើម្បីឡើងទៅវគ្គបន្ត ខណៈពួកគេបានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ Roma កាលពី Champions League រដូវកាលមុន ដោយមានក្រុមគូប្រជែងនៅ La Liga អធិរាជស Real Madrid ជាអ្នកឈ្នះជើងឯក ក្រោយយកឈ្នះ Liverpool ៣-១ នៅវគ្គផ្តាច់ព្រ័ត្រនោះ។

មុនពេលចាប់ផ្តើមការប្រកួត កីឡាករសំខាន់ប្រចាំក្រុម Lionel Messi រកបានគ្រាប់បាល់ចំនួន ៩០គ្រាប់រួចទៅហើយ ពីការចូលលេងបាន ៩០ប្រកួតផងដែរក្នុងយុទ្ធនាការ UEFA Champions League ខណៈ Barcelona មិនទាន់រក បានជ័យជម្នះនៅឡើយទេ ក្នុងចំណោម ៦ប្រកួតចុងក្រោយនៅក្នុងពានអឺរ៉ុបមួយនេះ ក្រៅពីស្មើ២ និងចាញ់ដល់ទៅ ៤ដងឯណោះ៕