(ភ្នំពេញ)៖ តារាស្រីកញ្ញា សុខ ស្រីម៉ុច កាលពីរាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំកម្មវិធីជប់លៀងអបអរខួបកំណើតលក្ខណៈសាមញ្ញៗមួយ នៅភោជនីយដ្ឋានពិភពរាត្រី។ ប៉ុន្តែអ្វីដែលស្ទើរនឹកស្មានមិនដល់នោះ គឺមានអ្នកសិល្បៈជាច្រើនបានចូលរួមបង្កការសប្បាយរីករាយផងដែរ។ នៅក្នុងពិធីខួបកំណើតរបស់តារាស្រីកញ្ញា សុខ ស្រីម៉ុច កាលពីយប់មិញ គេសង្កេតឃើញមានអ្នកសិល្បៈរួមអាជីពចូលរួមដូចជា៖ លោក អេនឌី, ឈឿន ឧត្តម, កញ្ញា ភី សម័យ និងតារាសិល្បៈល្បីជាច្រើនទៀត។ កញ្ញា សុខ ស្រីម៉ុច បានបញ្ជាក់ថា ខ្លួនពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងណាស់ ដែលឃើញមានការចូករួមពីសំណាក់មិត្តភក្តិសិល្បៈជាច្រើន ព្រោះថាកម្មវិធីនេះ នាងមិនបានព្រៀងទុកមុននោះឡើយ។

តារាស្រីកញ្ញា សុខ ស្រីម៉ុច បានលើកឡើងទៀតថា ខួបកំណើតរបស់នាងពេលនេះ គឺធ្វើឡើដើម្បីជាការលើករាស្សី និងគម្រប់អាយុរបស់ខ្លួន។ ខណៈដែលការរៀបចំនេះមានការអញ្ជើញ មិត្តភក្តិសិល្បៈមានចំនួនតិចតូចបំផុត។ ប៉ុន្តែដល់ថ្ងៃក៏មានការចូលរួមច្រើន ពីសំណាក់មិត្តភក្តិសិល្បៈរួមអាជីពផងនោះ។

សូមបញ្ជាក់ថា តារាស្រីកញ្ញា សុខ ស្រីម៉ុច គិតមកទល់ពេលនេះបានចូកប្រឡូកក្នុងវិស័យសិល្បៈ មានរយៈពេលេជាច្រើនឆ្នាំមកហើយ។ ម្យ៉ាងកន្លងមកនាងក៏ទទួលបានការគាំទ្រច្រើនពីមហាជន តាមរយៈសកម្មភាពសម្តែងរឿងជាច្រើន មិនចាញ់តារាប្រុស-ស្រីឯទៀតនោះឡើយ៕