(ភ្នំពេញ)៖ អ្នកប្រយុទ្ធគុនខ្មែរ កីឡាករ ខុន ស៊ីចាន់ និង គង់ សំបូរ នឹងបង្ហាញខ្លួននៅលើសង្វៀនប្រដាល់ពិភពលោក ONE Championship ដោយមានការដឹកនាំទៅប្រកួតពីលោកគ្រូបង្វឹកជនជាតិស្កុតឡែន Alan Mccune ដែលជាអ្នកជួយជ្រោមជ្រែងគ្រប់យ៉ាង ដែលការប្រកួតនេះនឹងធ្វើឡើងនាថ្ងៃទី២២ ខែកុម្ពៈ ឆ្នាំ២០១៩ នាសង្វៀន Singapore Indoor Stadium នៅប្រទេសសិង្ហបុរី។

សម្រាប់កីឡាករ ខុន ស៊ីចាន់ និងត្រូវជួយប្រកួតជាមួយកីឡាករ RUDY AGUSTIAN របស់ឥណ្ឌូនេស៊ី ជាការប្រកួតប្រភេទ Flyweight ខណៈកីឡាករ គង់ សំបូរ ត្រូវប៉ះកីឡាករចិន ZHANG CHENGLONG ក្នុងប្រភេទ Super Series Kickboxing។

គួរបញ្ជាក់ផងថា នេះជាការដឹកនាំកីឡាករកម្ពុជា ចេញទៅប្រកួតក្នុងកម្មវិធីប្រដាល់ ONE ជាលើកដំបូងរបស់លោកគ្រូបង្វឹកសញ្ជាតិស្កុតឡែន Alan Mccune ហើយលោកមានសង្ឃឹកខ្ពស់ទៅលើកីឡាករទាំង ២រូបអាចនិងយកបានជ័យជម្នះបានពីដៃគូប្រកួត៕