(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយពីប្រទេសអេស្ប៉ាញ Bleacher Report បានឲ្យដឹងថា លោក Florentino Perez ដែលជាប្រធានក្លឹបបាល់ទាត់ Real Madrid បានដាក់តម្លៃលក់កីឡាករខ្សែបម្រើ Marco Asensio ប្រមាណ ១៦៩លានដុល្លារ នាទីផ្សារដោះដូរនារដូវក្តៅ ប្រសិនបើមានការចរចាត្រូវថ្លៃពីក្លឹបដែលចង់បានកីឡាកររូបនេះ។

កីឡាករវ័យ ២២ឆ្នាំ បានក្លាយជាតារាឆ្នើមដែលមានតម្លៃថ្លៃមួយរូបក្នុងក្លឹបស្តេចស បន្ទាប់ពី Cristiano Ronaldo នារដូវកាលថ្មីនេះក្នុងក្របខណ្ឌ La Liga កីឡាករសញ្ជាតិអេស្ប៉ាញ Asensio បង្ហាញខ្លួនបាន១៨ លើកក្នុងការប្រកួតនៅ និងស៊ុតបាន ១គ្រាប់។

តាមការបញ្ជាក់របស់ប្រភពដដែលបានសង្កត់ធ្ងន់ថា ការចង់បានរបស់លោក Perez គឺទាមទារដល់ទៅ ១៦៩លានដុល្លារប្រសិនក្លឹបណាចង់បាន មានដូចជាក្លឹប Liverpool និង Chelsea ធ្លាប់ទាក់ទងចង់នាំរូបគេចេញពីកីឡដ្ឋាន Bernabeu៕