(ប៉ារីស)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានក្លាយជាកីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបាល់ទាត់ Paris Saint-Germain នាពេលបច្ចុប្បន្នដែលមានតម្លៃថ្លៃជាងគេប្រមាណ ២២៥លានដុល្លារ គ្រាដែលមិត្តរួមក្រុម Neymar ទទួលបានតែ ២០៣លានដុល្លារ និងខ្សែប្រយុទ្ធ Messi បានត្រឹមតែ ១៨០លានដុល្លារ។ នេះបើតាមចេញផ្សាយដោយ transfermarkt។

បើនិយាយពីខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Mbappe ដែលជួយឲ្យប្រទេសបារាំងលើកពានជើងឯកពិភពលោក World Cup 2018 គឺជាកីឡាករដែលត្រូវបានក្លឹប PSG នាំយកពីក្លឹប Monaco ក្នុងតម្លៃប្រមាណ ២០៣លាដុល្លារកាលឆ្នាំ២០១៧ ស្មើនឹងកីឡាករខ្សែប្រយុទ្ធ Neymar ត្រូវបានក្លឹបទិញពី Barcelona ក្នុង​តម្លៃប្រមាណ ២០៣លានដុល្លារ។

ខាងក្រោមនេះជាតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធស្លាបស្តាំថ្លៃជាងគេនាពេលបច្ចុប្បន្ន៖
1. Mbappe (PSG): €200m
2. Neymar (PSG): €180m
3. Messi (Barcelona): €160m
4. Salah (Liverpool): €150m
5. Hazard (Chelsea): €150m
6. Sterling (Man City): €120m
7. Dybala (Juventus): €110m
8. Sane (Man City): €100m
9. Ronaldo (Juventus): €100m
10. Dembele (Barcelona): €80m៕