(កូរ៉េ)៖ JYP Entertainment ជាក្រុមហ៊ុនដ៏ល្បីហើយក៏មានបែបបទច្រើនដែរ សម្រាប់សិល្បកររបស់ខ្លួន ដែលមួយក្នុងចំណោមនោះគឺបម្រាម ចំពោះការណាត់ជួបរយៈពេលបីឆ្នាំ ចាប់ផ្តើមពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ។ តារាល្បីភាគច្រើន ប្រហែលជារីករាយនៅពេលដែលការហាមឃាត់ត្រូវបានលុបចោល ប៉ុន្តែទោះជាយ៉ាងណា Jackson តារាប្រុសក្រុម GOT7 បែរជាមានគំនិតមួយ។

នៅក្នុងកម្មវិធី Radio Star តារាចម្រៀងរូបនេះបាននិយាយថា រូបគេមិនទាន់ត្រៀមខ្លួន សម្រាប់ការទំនាក់ទំនងស្នេហានៅឡើយទេ ដែលវាមិនគ្រាន់តែជាការសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក៏មានការទទួលខុសត្រូវជាច្រើនផងដែរ។ នេះហើយជាហេតុផលដែល Jackson ចង់បង្ហាញថា លោកមិនមានបញ្ហាទេជាមួយនឹងបម្រាមដ៏តឹងរឹងនេះ ព្រោះបច្ចុប្បន្នលោកផ្តោតសំខាន់លើអាជីពការងារជាមុនសិន រហូតដល់ថ្ងៃណាមួយដែលខ្លួនយល់ថា មានពេលវេលា និងថាមពលគ្រប់គ្រាន់ ដើម្បីថែរក្សាមនុស្សសំខាន់ក្នុងជីវិត។

ការសម្រេចចិត្តរបស់ Jackson នេះ ត្រូវបានគេមើលឃើញថា ដើម្បីភាពជោគជ័យរបស់ GOT7 ប៉ុន្តែវាក៏អាចប៉ះពាល់អារម្មណ៍អ្នកគាំទ្រស្រីៗខ្លះ ដែលលួចពេញចិត្តរូបលោកផងដែរ៕