(ភ្នំពេញ​)៖​ ពិធីការិនី​ប្រចាំស្ថានីយ​ទូរទស្សន៍​ ប៉ុស្ថិ៍លេខ​៣​ កញ្ញា​ ណាណា​ មួយរយៈពេលចុងក្រោយនេះ​ សង្កេតឃេីញថា​ ការងារនិងមុខជំនួញ​ ហាក់មានភាពមមាញឹកច្រេីនជាងមុនទៀត​។ ទាំងការងារជាពិធីការិនី​ និង​ មុខជំនួញសាឡន​ ជាក់ស្តែងឆាប់ៗខាងមុខនេះ​ កញ្ញា​ត្រៀមនាំចូលផលិតផលថែរក្សាសម្រស់​ មកពីកូរ៉េ​ និងអាឡឺម៉ងផ្តាច់មុខមកកាន់កម្ពុជាផងដែរ។

ពិធីការិនី​ កញ្ញា​ ណាណា​ បានប្រាប់ឲ្យដឹងថា​ នៅពេលនេះកញ្ញា​ បានវិលមកផ្តេីមការងារ​ ជាពិធីការិនីវិញហេីយ​ ស្របពេលដែលមុខជំនួញកញ្ញា​ ក៏កំពុងតែរីកចម្រេីនហេីយជាការឆ្លេីយតបទៅនិងការគាំទ្ររបស់អតិថិជន​ នៅពេលឆាប់ៗខាងមុខនេះ​ កញ្ញានិងដៃគូ​ ក៏ត្រៀមចាយទុនរួមគ្នា​ នាំចូលផលិតផលថែរក្សាសម្រស់​ កូរ៉េ​ និងអាឡឺម៉ង​ Y seven និង​ The Skin​ ដែលជាផលិតផលមានការពេញនិយម​ និងមានគុណភាពល្អ​ ជួយឲ្យសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។

កញ្ញារូបស្រស់​ សម្បូរសាច់​ សម្បុរស​ កញ្ញា​ ណាណា​ បានប្រាប់ឲ្យដឹងថា​ នេះជាជំហានការងារបន្តមួយទៀត​ របស់កញ្ញា​ បន្ទាប់ពីការងារអាន​ព័ត៌មាន​ ហេីយពេលនេះការងារមុខជំនួញហាង​ RN Gold Salon កំពុងតែជោគជ័យ​ ហេីយក៏មានគម្រោងនាំចូលផលិតផលថែរក្សាសម្រ​ស់​ ជាច្រេីនទៀតផងដែរ៕