(ថៃ)៖ ជាក់ស្តែង មិនថាអ្នកសិល្បៈ ឬមហាជនទូទៅនោះទេ តែងតែមានស្នេហាផ្ទាល់ និងពួកគេតែងតែ ចំណាយពេលវេលា ធ្វើដំណើរកំសាន្តទៅណាមកណា ដើម្បីបង្កើនភាពផ្អែមល្ហែម ខណៈអ្នកខ្លះដើរលេងលក្ខណៈបិទបាំង និងខ្លះទៀតបើកជំហរ។ យ៉ាងណាមិញ ងាកមកតារាថៃទាំងនេះ បន្ទាប់ពីព្យាយាមលាក់បាំងរឿងរ៉ាវស្នេហាផ្ទាល់ខ្លួន មិនឱ្យទស្សនិកជនដឹង អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ចូលឆ្នាំ ២០១៩ នេះ មានតារាសម្តែងប្រុសស្រីល្បីៗ របស់ថៃជាច្រើន បានចេញមុខមកបង្ហាញពីទំនាក់ទំនងស្នេហាផ្ទាល់ខ្លួន ជាបន្តបន្ទាប់ ដើម្បីផ្តល់កិត្តិយសឱ្យគូស្នេហ៍ និងប្រាប់ដល់មហាជនបានដឹង។

ខាងក្រោមនេះ គឺជាតារាប្រុសស្រីល្បីឈ្មោះ របស់ថៃ ទាំង១០ ដែលប្រកាសពីទំនាក់ទំនងស្នេហា ផ្ទាល់ខ្លួនឱ្យមហាជនបានដឹង នៅដើមឆ្នាំ២០១៩ នេះ៖

១៖ Aum Patcharapa និងគូស្នេហ៍ដែលជាហៃសូល្បីម្នាក់

២៖ Woonsen Virithipa និងគូស្នេហ៍អ្នកជំនួញ

៣៖ Alex Rendell និង​ Jenny នារីក្រៅរង្វង់សិល្បៈ

៤៖ James Jirayu និង Foam នារីក្រៅរង្វង់សិល្បៈ

៥៖ May Pitchanart និងបុរសអ្នកជំនួញរូបនេះផ្ដើមពីមិត្តភាពក្លាយជាស្នេហា

៦៖ គូស្នេហ៍អ្នកជំនួញ Kangsom The Star និង Dao Natpatsorn

៧៖ Mook Worranit និង Toy Pathompong

៨៖ គូស្នេហ៍តារា Hunz Isariya និង Seo Ji-yeon

៩៖ Cris Horwang និងគូស្នេហ៍ហៃសូ

១០៖ Mew Nittha និងហៃសូម្នាក់នេះទើបបង្ហើបទំនាក់ទំនងថ្មីៗ