(ភ្នំពេញ)៖ ក្រុមរងជើងឯករដូវកាលមុន បឹងកេតអែហ្វស៊ី បានធ្វើសន្និសីទសារព័ត៌មាននារសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបង្ហាញឯកសណ្ឋានថ្មី ក៏ដូចជាកីឡាករបរទេសចំនួន មុនចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៩ ខាងខែមីនាខាងមុខ។

ក្នុងសន្និសីទដែលត្រូវបានរៀបចំឡើងនៅផ្សារទំនើប Aeon Mall Sen Sok ដែលមានការចូលរួមពីប្រធានកិត្តិយសក្លឹប សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិសា្ថន និងលោកជំទាវ លោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេត លោក បែ មករា អ្នកចាត់ការទូទៅក្លឹប រួមទាំងគ្រូបង្វឹក និងកីឡាករផងដែរ។

ជាងនេះទៅទៀតក៏មានការបង្ហាញឯកសណ្ឋានរដូវកាលថ្មីរបស់ក្លឹបចំនួន ៣ឈុតផងដែររួមមាន ពណ៌ស ខៀវ និងក្រហមប្រើសម្រាប់ការប្រកួតក្នុង និងក្រៅដី ទាំងក្នុង និងក្រៅស្រុកថែមទៀតផង។

លើសពីនេះទៀត អតីតម្ចាស់ជើងឯកលីគកំពូល ៣សម័យកាលដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម បឹងកេត ក៏បានធ្វើការបង្ហាញកីឡាករបរទេស ៥នាក់ផងដែរ ដែលអាចនិយាយបានថា ជាកម្លាំងសំខាន់សម្រាប់ប្រយុទ្ធនៅរដូវ កាលថ្មីនេះរួមមានកីឡាករ Purcino Luiz Eduardo (DuDu) របស់ប្រេស៊ីល កីឡាករអេស្ប៉ាញ Carrascosa Munoz Angel (Angel) កីឡាករជប៉ុន Mizuno កីឡាករនីហ្សេរីយ៉ា Gbenga Samuel និង Julius៕