(បាសេឡូណា)៖ យោងតាមរបាយការណ៍ Daily Star ក្នុងពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ FC Barcelona បានដាក់តម្លៃផ្ទេរប្រមាណ ៦៥លានអឺរ៉ូ ស្មើនឹង ៧៣លានដុល្លារសម្រាប់កីឡាករខ្សែបម្រើប្រយុទ្ធ Ivan Rakitic ខណៈក្លឹបនេះបានបដិសេធកិច្ចសន្យាថ្មីដល់រូបគេ បន្ទាប់ពីមានចាប់អារម្មណ៍ពីក្លឹបអង់គ្លេស Manchester United និងតោខៀវ Chelsea។

បើទោះជា Barcelona ធ្លាប់បដិសេធសំណើដេញថ្លៃប្រមាណ ៩០លានអឺរ៉ូពីក្លឹបបារាំង Paris Saint-Germain សម្រាប់ខ្សែបម្រើរូបនេះកាលពីខែសីហាកន្លងទៅនេះ។ ជាក់ស្តែងខ្សែបម្រើសញ្ជាតិក្រូអាត Rakitic បានស្ថិតក្នុងចំណោមសមាជិករួមក្រុមដែលត្រូវបានគ្រូបង្វឹកលោក Ernesto Valverde ជឿជាក់ក្នុងការប្រកួតនាពេលកន្លងមក តែហាក់មិនមានភាពងាយស្រួលដដែល។

Barcelona បាននាំយកខ្សែបម្រើវ័យក្មេង Frank De Jong មកកាន់ទឹកដី Camp Nou ដើម្បីជំនួសកន្លែង Rakitic ផងដែរ។

បច្ចុប្បន្នខ្សែបម្រើវ័យ ៣០ឆ្នាំ Rakitic បានបង្ហាញខ្លួននៅ La Liga កំពុងតែមានប្រជាប្រិយភាពក្នុងចំណោមអ្នកគាំទ្ររបស់ក្លឹប Barca បន្ទាប់ពីបានឈ្នះពានរង្វាន់ធំៗចំនួន១០ ជាមួយនឹងក្លឹបនេះ និងរដូវកាលនេះរូបគេបង្ហាញខ្លួនបាន ២២ប្រកួត រកបាន ២គ្រាប់ទៀតផង៕