(ថៃ)៖ ជាការពិត តារាសម្តែងស្រីជួរមុខរបស់ថៃជាច្រើន បានសម្រេចចិត្តបញ្ចប់ជីវិតនៅលីវ និងរៀបការជាមួយបុរសដែលខ្លួនស្រឡាញ់ ហើយ​ក៏មានបុត្រាបុត្រីរៀងៗខ្លួន ដើម្បីបង្កើតជាក្រុមគ្រួសារមួយ ដ៏មានសុភមង្គល។ ជាមួយគ្នានេះ ទោះបីជាតារាស្រីទាំងនោះ មានគ្រួសារ និងកូនក្តី តែប្រជាប្រិយភាពនៅតែមាន និងទទួលបានការគាំទ្រពីទស្សនិកជនជានិច្ច អ្វីដែលពិសេសនោះ បើក្រឡែកទៅមើលរូបសម្រស់វិញ គឺនៅតែស្អាត មិនចាញ់សម្រស់កាលពីក្រមុំឡើយ។

ខាងក្រោមនេះ គឺជាតារាស្រី ១០ដួង ដែលទស្សនិកជនលាន់មាត់ថា នៅតែស្រស់ស្អាត ទោះក្លាយជាម្តាយគេហើយក្តី៖

១៖ តារាសម្ដែង Ae Pornthip និងកូនប្រុស Pow អាយុ ២ខួប

២៖ តារាសម្ដែង Chompoo Araya និងកូនប្រុស Thunder អាយុ ១ខួប

៣៖ តារាសម្ដែង Kratae Supaksorn និងកូនប្រុស Jaokhun

៤៖ តារាសម្ដែង Paula Taylor និងកូនស្រី Leila អាយុ ៧ឆ្នាំ

៥៖ តារាសម្ដែង Aom Phiyada និងកូនស្រី Nava អាយុ ៦ឆ្នាំ

៦៖ តារាសម្ដែង Mam Kathaleeya និងកូនស្រី Nessie អាយុ ៦ឆ្នាំ

៧៖ តារាសម្ដែង Ning Panita និងកូនស្រី Nirin អាយុ ៦ឆ្នាំ

៨៖ តារាសម្ដែង Nana Rybena និងកូនស្រី Bema អាយុ ៥ឆ្នាំ

៩៖ តារាសម្ដែង Opal Panisara និងកូនស្រី Aline អាយុ ៣ឆ្នាំ

១០៖ តារាសម្ដែង Tata Young និងកូនប្រុស Ray អាយុ ២ខួប