(ភ្នំពេញ)៖ តារាសិល្បៈកំប្លែងពិតជាពិបាកនៅពេលសំដែងរួមគ្នា​ជាមួយគ្រួសារ កូនឬក៏ប្តីប្រពន្ធ ក្នុងការរកពាក្យសំដី​លេបខាយគ្នាណាស់ ដែលធ្វើអោយពួកគាត់តែងតែគេចពីគ្នា តែថ្មីៗនេះតារាកំប្លែងជើងចាស់ ដែលពូកែវោហាស័ព្ទមិនចេះរីកស្ងួត និងជំនាញខាងច្រៀងអាយ៉ៃ គឺលោក យាយយ៉យ និងកូនប្រុស នាយព្រែក ទោះបីអ្នកទាំងពីរ ជាម្តាយកូននឹងគ្នាក៏ពិតមែន តែទស្សនិកជនកម្រឃើញ តារាទាំងពីររូប លើឆាកតន្រ្តី សម្តែងជាមួយគ្នាណាស់។

យ៉ាងណាមិញ អ្នកទាំងពីរពេលនេះបាន បង្កសំណើចដល់ទស្សនិកជន ឱ្យសើចក្អាក់ក្អាយពេញស្ទូឌីយូ ជាមួយនឹងពាក្យសំដីបាញ់គ្នាទៅវិញទៅមក គួរអោយអស់សំណើច តាមរយៈជួបគ្នាក្នុងកម្មវិធី កំសាន្តរបស់ទូរទស្សន៍ CTN។ ថ្លែងបែបកំប្លែង នាយព្រែកបាននិយាយថា ខ្លួនខំគេចពីម្តាយ ក្នុងការឡើងសំដែងគ្រប់កម្មវិធីជាមួយម្តាយជាង ២០ឆ្នាំហើយ តែទីបំផុតនៅតែជួបគ្នាទាល់តែបាន។

តោះ! ចង់ដឹងថាម្តាយកូនទាំងពីរប៉ះគ្នាមានអ្វីប្លែក និងកំប្លែងដ៏កម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖