(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន បានទទួលជ័យជម្នះក្នុងជំនួបទល់នឹងក្រុមម្ចាស់ផ្ទះកំពង់ចាម ២-០ នៃព្រឹត្តិការណ៍ជើងឯកនារី ឆ្នាំ២០១៩ នៅទីលានក្នុងវិទ្យាល័យសម្តេច ជួន ណាត ថ្ងៃអាទិត្យ ទី២០ ខែមករា។

នេះជាការប្រកួតលើកទី៤ហើយសម្រាប់ក្រុមនារីភ្នំពេញក្រោន ដោយប្រកួតដំបូងចាញ់ខេត្តកំពង់ឆ្នាំង ៣-១, លើកទី២ ឈ្នះក្រុមនារីខេត្តត្បួងឃ្មុំ ២-០ និងលើកទី៣ ចាញ់ខេត្តកំពង់ស្ពឺ ០-៤។

សូមបញ្ជាក់ថា គ្រាប់បាល់ទាំង ២នេះ សុទ្ធតែរកបានដោយកីឡាការិនី គាត ស៊ីវហ័ង នាទីទី១ និងទី៦៧ តែប៉ុណ្ណោះ៕