(ក្រុងមីឡេន)៖ ឈ្មោះកីឡាករខ្សែប្រយុទ្ធជួរមុខ Gonzalo Higuain ត្រូវបានដកចេញពីជំរុំហ្វឹកហាត់នៃក្លឹប AC Milan ក្រោយផ្ទុះព័ត៌មានថារូបគេអាចផ្ទេរទៅកាន់ក្លឹបអង់គ្លេស តោខៀវ Chelsea ក្នុងពេលដ៏ខ្លីខាងមុខនេះ។។

កីឡាករវ័យ៣១ឆ្នាំ ជនជាតិអាហ្សង់ទីន Higuain ត្រូវបានគេរាយការណ៍មកថា អាចនឹងផ្ទេរទៅកាន់ក្លឹបលេងនៅ Premier League ជាលក្ខណៈខ្ចីជើង ក្រោមការបង្វឹករបស់លោក Maurizio Sarri ដែលធ្លាប់ធ្វើការរួមគ្នាកាលនៅក្លឹប ពពកស Napoli ដែលលេងនៅ Italy-Serie A។

ជុំវិញបញ្ហានេះ លោក Gennaro Gattuso បានថ្លែងថា «យើងព្យាយាមហ្វឹកហាត់ ដោយគ្មានកីឡាករល្អៗជាច្រើន ដោយសាររយៈពេលចុងក្រោយនេះផ្ទុះព័ត៌មានចចាមអារ៉ាមផងនោះ។ ខ្ញុំបាននិយាយជាមួយគាត់រួចហើយ ហើយក៏មិន រំពឹងថា រូបគាត់នៅជាមួយយើងទៀតដែរ»

AC Milan ហ្វឹកហាត់ត្រៀមជួបក្រុមម្ចាស់ផ្ទះ Genoa នារាត្រីថ្ងៃចន្ទ ទី២១ ខែមករានេះ ក្នុងសប្តាហ៍ទី២០ នៃក្របខណ្ឌ កំពូលអ៊ីតាលី Serie A ដែលកំពុងឈរនៅលេខរៀងទី៧ បណ្តោះអាសន្នពីការរកបាន ៣១ពិន្ទុក្នុងចំណោម ១៩ប្រកួត នារដូវកាលថ្មីឆ្នាំ២០១៨-២០១៩នេះ ខណៈគូប្រជែង Genoa កំពុងឈរនៅលេខរៀងទី១៤ និងមាន២០ពិន្ទុ។

Higuain រកបានតែ ១គ្រាប់ប៉ុណ្ណោះក្នុងចំណោម ១២ប្រកួតក្នុងក្លឹប AC Milan គិតចាប់តាំងពីបានចាកចេញពីក្លឹបសេះ បង្កង់ Juventus នាខែសីហា ឆ្នាំ២០១៨ បន្ទាប់ពី Cristiano Ronaldo មកចូលរួមជាមួយ Juventus និង១គ្រាប់ចុង ក្រោយរបស់គេនោះ កើតឡើងនៅពេល AC Milan យកឈ្នះ SPAL កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨៕