(កូរ៉េ)៖ ក្រឡេកមកមើលអ្វីមួយដែលធ្វើឲ្យអ្នកគាំទ្រ BTS ចាប់អារម្មណ៍ខ្លាំងក្នុងព្រឹត្តិការណ៍ «2018 Melon Music Awards» ដែលធ្វើឡើងកាលពីដើមខែធ្នូ ឆ្នាំមុននោះ គ្មានអ្វីក្រៅពីឈុតរបស់ Jimin សម្តែងនៅលើឆាកឡើយ។

សម្រាប់ថ្ងៃនោះ BTS បានសម្តែងឆាកពិសេសមួយនៃ «Airplane pt.2» នៅចំពោះមុខទស្សនិកជនរាប់ពាន់នាក់ ដែលបានមកទស្សនា វាមិនគ្រាន់តែជាឆាកពិសេសប៉ុណ្ណោះទេ ប៉ុន្តែការតុបតែងខ្លួនរបស់ Jimin ទាំងសំលៀកបំពាក់រឹតតែទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនា។ អ្នក​គាំទ្រខ្លះប្រហែលជាមិនដឹងថា មានអ្វីប្លែកទេជាមួយនឹងឈុតរបស់ Jimin ប៉ុន្តែប្រសិនបើគេសម្លឹងមើលកាន់តែជិតនៅផ្នែកខាងក្រោយ នៃខោពិតជាស្ទើរតែនិយាយមិនចេញ។

ក្នុងករណីដែលអ្នករចនាម៉ូតខោនេះ មិនបានច្នៃអ្វីពិសេសទេ នោះឡេវដែលកិបនៅផ្នែកខាងក្រោយប្រាកដជាទាញរបើក តែទោះជាយ៉ាងណា Jimin នៅតែមានសុវត្ថិភាពរហូតដល់ចប់ការសម្តែង គ្មានការភ្លាត់ស្នៀតណាមួយដោយចៃដន្យសម្រាប់ម៉ូតខោ ដែលរូបគេស្លៀកនោះទេ។ ប្រសិន​បើចង់ឃើញកាន់តែច្បាស់ លោកអ្នកអាចទស្សនារូបភាព Jimin នៅលើឆាកម្តងទៀត៕