(ភ្នំពេញ)៖ ស្របពេលដែលមានការភ្ញាក់ផ្អើល និងចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាត លើករណីខ្ទើយប្រុសបន្លំទៅដេកជាមួយភ្ញៀវក្នុងតម្លៃ ២០០ដុល្លារ បង្កការចាប់អារម្មណ៍ ខណៈដែលខ្ទើររូបនេះបានប្រើហិង្សាយកដុំថ្មគប់បំផ្លាញកញ្ចក់រថយន្តគេនោះ ភ្លាមៗនេះ​ដែរ​តារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ ក៏បានផ្ទុះប្រតិកម្ម ក្រោយពេលខ្ទើយរូបនោះនិយាយថា ត្រឹមលុយ ២០០ មិនបានស្មើរតម្លៃស្បែកជើងរបស់ខ្លួន១គូផង។ បង្ហោះភ្ជាប់ជាមួយរូបភាព និងវីដេអូរបស់ខ្ទើយរូបនោះ តារាចម្រៀងលោកម៉ៃ សុគន្ធ បានរៀបរាប់ «ថាចាប់មីខ្ទើយអន្ធពាលហ្នឹងទៅ ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ (មើលសម្តីមីខ្ទើយហ្នឹងទៅ ២០០ដុល្លារ មិនស្មើរស្បែកជើងវាមួយគូ) អញ្ចឹងហ្អែងមិនកាត់កុយហ្អែងសិនទៅមុននឹងទៅលក់ខ្លួន…។»

តារាប្រុសលោក ម៉ៃ សុគន្ធ បានបញ្ជាក់បន្ថែមថា និយាយទៅពពួកខ្ទើយតែងខ្លួនដើរយប់មួយចំនួន ច្រើនតែជាចោរ និងជាអន្ធរពាល។ ខ្ញុំក៏ធ្លាប់​ជួបម្តងដែរ (វាធ្វើសកម្មភាពបើកទ្វារឡានយើង ចូលមករកលួចរបស់របរតែម្តង សំណាងបានគុណដែកកេះជួយ។ ទន្ទឹមគ្នា​នឹងការបញ្ចេញមតិខាងលើនេះដែរ ភ្លាមៗនោះមានទស្សនិកជនជាច្រើនបានបង្ហាញអារម្មណ៍គាំទ្រ តារាប្រុសលោក ម៉ៃ សុគន្ធ ផងដែរ។

សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ គឺមានករណីបុរសជនជាតិចិនស្រវឹងស្រាម្នាក់បាននាំស្រី (ខ្ទើយ) ទៅ​ដេកនៅបន្ទប់ខុនដូក្នុងគោលបំណងរួមភេទ តម្លៃចរចាចំនួន ២០០ដុល្លារ លុះពេលទៅដល់បន្ទប់ស្រាប់តែប៉ះចំភេទទី៣ (ខ្ទើយ) ភ្លាមៗនោះ​បុរសជនជាតិចិនក៏បានស្រែកឲ្យគេជួយ និងឲ្យខ្ទើយរូបនេះក្នុងទឹកប្រាក់ចំនួន ៥ដុល្លារ ប៉ុន្តែនាងខ្ទើយខឹងក៏យកដុំថ្មគប់ឡានបែកកញ្ចក់តែម្តង។ ហេតុ​ការណ៍នេះបានកើតឡើងនៅផ្លូវ៤៣០ ផ្ទះលេខ៧៣ ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន៕