(ភ្នំពេញ)៖ ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោន បានធ្វើដំណើរឆ្ពោះទៅវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ជើង ឯក FFC U13 Championship 2019 នៅសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។

U13 ក្រោន បានឆ្លងកាត់ការប្រកួតចំនួន៤លើក ឈ្នះទាំងអស់ រកបាន ១២ពិន្ទុពេញជាមួយនឹងជ័យជម្នះទៅក្រុមនគររាជភ្នំពេញ ក្នុងលទ្ធផល ៦-០ ឈ្នះក្រុមខេត្តកោះកុង ៧-០ ឈ្នះក្រុមខេត្តត្បូងឃ្មុំ ៤-០ និងចុងក្រោយឈ្នះក្រុម Prak Sport របស់ខេត្តតាកែវ ១០-០ ដោយស៊ុតបញ្ចូលទីគូប្រកួត ចំនួន ២៧គ្រាប់ មិនរបូតសូម្បី១គ្រាប់គួរឲ្យភ្ញាក់ផ្អើល។

សូមបញ្ជាក់ផងដែរថា នេះគឺជាលទ្ធផលដ៏ល្អមួយដែលក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោន ធ្វើបាននៅពេលនេះ ដែលត្រូវលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរសៀលនេះបន្តផងដែរ៕