(សុខភាព)៖ យើងសុទ្ធតែធ្លាប់ដឹងមកហើយពីអត្ថប្រយោជន៍នៃផ្លែឈើស្រស់ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាផ្លែឈើក្រៀមក៏មានអត្ថប្រយោជន៍ដែរ។

• ទំពាំងបាយជូរក្រៀម៖
ទំពាំងបាយជូរក្រៀមនេះគឺល្អដូចជាទំពាំងបាយជូរស្រស់អញ្ចឹង វាមានសារធាតុដែលអាចជួយប៉ូវឈាមក្នុងរាងកាយអ្នក ជាពិសេសនារីគួរតែបរិភោគមុនពេលមករដូវ និងក្រោយពេលអស់រដូវ វានឹងធ្វើឲ្យអ្នកចៀសពីជំងឺខ្វះឈាមក្រោយពេលមករដូវ ម្យ៉ាងទៀតវាក៏អាចជួយការពារសម្រស់អ្នកដែរ ជាងនេះទៅទៀត វាមានសារធាតុចិញ្ចឹមជាច្រើនដែលអាចជួយធ្វើឲ្យអ្នកមានសុខភាពរឹងមាំ។

• ដំណាប់ដំឡូងផ្អែមក្រៀម ៖
នៅក្នុងដំឡូងផ្អែមដែលគេយកមកធ្វើជាផ្លែឈើក្រៀមនេះ វាមានសារធាតុជាច្រើន រួមជាមួយវីតាមីនជាច្រើនដែលអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយអ្នកឲ្យកាន់តែរឹងមាំ ម្យ៉ាងទៀតវានឹងជួយពន្យារភាពចាស់នៃស្បែកអ្នក ដូចនេះនារីគ្រប់រូបគួរតែពិសារវា។

• ដំណាប់ស្វាយក្រៀម ៖
នៅក្នុងដំណាប់ស្វាយនេះមានសារធាតុដែលអាចជួយព្យាបាលជំងឺក្អកអ្នកបាន ជាពិសេសអ្នកដែលមានស្លេស្មច្រើន ម្យ៉ាងទៀតវាក៏អាចជួយក្រពះឲ្យរំលាយអាហារបានលឿនដែរ ដោយសារតែវាជួយជំរុញឲ្យក្រពះ និងពោះវៀនអ្នកដំណើរការបានល្អ ថែមទាំងជួយបញ្ចេញជាតិពុលចេញមកក្រៅបានទៀតផង ដូចនេះចូលនារីគ្រប់រូបពិសារវាដើម្បីទទួលបានសុខភាពល្អ។

• ដំណាប់ចេកក្រៀម ៖
នៅពេលដែលអ្នកបរិភោគដំណាប់ចេកនេះរួច វានឹងជួយថែរក្សាសម្រស់អ្នកតាមរយៈបញ្ចេញជាតិពុលចេញមកក្រៅ នោះសុខភាពអ្នកនឹងល្អដូចគ្នា ម្យ៉ាងទៀតចំពោះអ្នកដែលអង្គុយធ្វើការនៅមុខកុំព្យូទ័រ គួរតែបរិភោគវាមួយថ្ងៃបន្តិច នោះវានឹងជួយការពារភ្នែកអ្នកដូចគ្នា៕

Advertising