(ភ្នំពេញ)៖ រឿង «ស្បែកគង់» ដែលជារឿងផលិតដោយផលិតករខ្មែរ ត្រូវបានទស្សនិកជនថៃ​ចាប់អារម្មណ៍ជាខ្លាំង ហើយថែមទាំងយករឿងដ៏ល្បីប្រចាំប្រទេសកម្ពុជាមួយនេះ យកទៅបកប្រែជាភាសាថៃទៀតផង។

មហាជននៅតាមបណ្ដាញសង្គមហ្វេសប៊ុក ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញផេនមួយ បង្ហោះវីដេអូ​ រឿង «ស្បែកគង់» មានរយៈពេលជាង ១១នាទី បញ្ចូលជាភាសាថៃ ហើយថែមទាំងមានអ្នកចូលទស្សនាប្រមាណជាង៤ លានដង និងមានការចែកចាយ ស៊ែរតៗគ្នា។

យ៉ាងណាមិញ រឿង «ស្បែកគង់» ដែលជាការដឹកនាំដោយអ្នកស្រី ពាន់ ភួងបុប្ផា ដែលបានចាក់បញ្ចាំងនៅតាមរោងភាពនាពេលនោះ ពិតជាមានភាពល្បីល្បាញ ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី ពោលគឺរឿងមួយនេ ទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនស្ទើរគ្រប់វ័យ។

ជាមួយគ្នានេះផងដែរ ឈុតឆាកនិមួយៗ គឺសុទ្ធសឹងតែល្អមើល មានទាំងឈុតព្រឺព្រួច កាប់ចាក់ និងឈុតស្រើបស្រាលរោលរាលនៅក្នុងទឹក ដែលជាការសម្ដែងដោយតារាស្រីសិចស៊ី កញ្ញា ឌុច លីដា លោក ញ៉ែម សុគន្ធ និង លោក អ៊ុន សុទ្ធា និងតារាល្បីៗជាច្រើនរូបទៀត៕