(ភ្នំពេញ)៖ តារាសម្ដែង ជាប់ងារជាតារាទឹកភ្នែក កញ្ញា នី មុន្នីនាថ ត្រូវបានគេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងហាក់ស្ងប់ស្ងាត់ ពីសិល្បៈ ខណៈដែលនាង ហាក់គ្មានសកម្មភាព ក្នុងសិល្បៈដូចមុន ។ យ៉ាងណាមិញ ក្រោយពីបាត់មុខ ពីសិល្បៈមួយរយៈ ស្រាប់តែថ្មីៗនេះ នាងត្រូវបាន អ្នកគាំទ្រ បង្ហាញការភ្ញាក់ផ្អើល ចំពោះតារាទឹកភ្នែកនី មុនីនាថ ដែល​ព្យាយាម​ គេចចេញពីហ្វូង​តារា ជួបជុំគ្នារាំច្រៀង ខណៈដែលនាង បានរត់ទៅ ជាយភ្នំសំងំសមាធិ ដូចដូនជី បន្ទាប់ពី ស្ងប់ស្ងាត់រឿងក្ដីចម្រូងចម្រាស់ ប្ដឹងឡើងតុលាការ ពីសំណាក់អតីត​គូដណ្ដឹង គឺ លោក អ៊ុង ​សូឡាង។

ដោយឡែក ជុំវិញរឿង អង្គុយស្មឹងស្មាត ​តាំងសមាធិ តារាស្រីរូបនេះ បានបង្ហោះ សារនៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា « បិទ​ភ្នែក​នៅ​ទី​កន្លែង​ស្ងាត់​ ធ្វើ​ចិត្ត​អោយ​ស្ងប់​ ទាល់តែ​មាន​មនុស្ស​គ្រប់​ប្រភេទ រស់​លាយឡំ​គ្នា​ ទើប​ពិភពលោក​សភាព​ធម្មតា »

តាមរយៈសារ មួយនេះផងដែរ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ជាច្រើន មានការងឿងឆ្ងល់ ថាតើ កញ្ញា នី មុន្នីនាថ មានរឿងអ្វី បានជា រត់ទៅតាំងសមាធិ ធ្វើឲ្យចិត្តស្ងប់ ហើយ មិនសូវបង្ហាញខ្លួន ក្នុងសិល្បៈដូចមុនថែមទៀតផង ។

គួរបញ្ជាក់ផងដែរថា កញ្ញា នី មុន្នីនាថ ជាតារាសម្ដែង ដែលមានប្រជាប្រិយភាព និងទទួលបានកាគាំទ្រ ខ្លាំងពីសំណាក់ទស្សនិកជន ៕