(ភ្នំពេញ)៖ សម្រាប់ថ្ងៃសៅរ៍ ទី០៨ ខែធ្នូនេះ ១ប្រកួតនៅម៉ោង ៨ព្រឹក បានបញ្ចប់ហើយ ដោយក្លឹបកីឡាពូប្រុសជីភូ បានចាញ់យុវជនស្រុកស្វាយជ្រំ លទ្ធផល០ទល់នឹង៣។ ហើយពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមកិច្ចផ្តួចផ្តើមពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

អ្វីដែលសំខាន់ផងទៀតនោះ ការប្រកួតបាល់ទាត់ពានរង្វាន់ខេត្តស្វាយរៀង ឬ Svay Rieng Cup ២០១៨ ឈានចូលដល់វគ្គ ១៦ក្រុមចុងក្រោយ នៅថ្ងៃសៅរ៍ ទី០៨ និងអាទិត្យ ទី០៩ ខែធ្នូ នេះ ដោយមាន៤គូក្នុងមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថា ការប្រកួតស្វាយរៀងខាប់ ឆ្នាំ២០១៨ និង ជាលើកទី៤នេះ មានការចូលរួមពី៥២ក្រុម បែងចែកជា១៣ពូល និង មាន៤ក្រុមក្នុងមួយពូល ហើយគ្រោងបញ្ចប់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩៕