(ភ្នំពេញ)៖ គុនខ្មែរចម្រុះ ចាន់ រតនា វាយឈ្នះជើងខ្លាំងឥណ្ឌូនេស៊ី ABRO FERNANDES គ្រាដែលកីឡការិនី ឯម សុវណ្ណារី បានបន្តការឈ្នះក្រោយប្រកួតជាមួយកីឡាការិនីអ៊ុយក្រែន Iryna Kyselova ក្នុងប្រភេទទម្ងន់ Flyweight ដែលការប្រកួតនេះត្រូវតំណាងឲ្យកម្ពុជា នៅក្នុង កម្មវិធីប្រដាល់ ONE Championship នាល្ងាចថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង KUALA LUMPUR ប្រទេសម៉ាឡេស៊ី។

សម្រាប់ការប្រកួតរវាងកីឡាការិនីកូនកាត់ កម្ពុជា-អាមេរិក ឯម សុវណ្ណារី បានយកឈ្នះកីឡាការិនីអ៊ុយក្រែន Iryna ដោយលោកអាជ្ញាកណ្តាលបានបញ្ឈប់ការប្រកួតដោយមើលឃើញថាកីឡាករ Iryna មិនអាចបន្តការប្រកូតបានទៅមុខទៀត ហើយនេះជាជ័យជម្នះលើកទី១ កីឡាការិនីវ័យ ២៦ឆ្នាំរបស់កម្ពុជា ក្នុងសង្វៀន One Championship ហើយនាងនៅតែបន្តកំណត់ត្រាវាយដៃគូឲ្យបោះបង់ការប្រកួតក្នុងទឹកទី១ គិតត្រឹម ៣ប្រកួតចុងក្រោយ។

រីឯការប្រកួតដ៏ស្វិតស្វាញរបស់កីឡារក ចាន់ រតនា ប៉ះជាមួយកីឡាករឥណ្ឌូនេស៊ី ABRO ក្នុងទឹកទី១ មានការវាយគ្នាទៅវិញទៅមក ឈានចូលទឹកទី២ ការវាយសម្រុកគ្នានៅបន្តគ្រាដែលកីឡាករគុនខ្មែរ បានតស៊ូវាយសម្រុកឲ្យដៃគូ យ៉ាងខ្លាំងដោយុមើលឃើញថាកីឡាករ ABRO មិនអាចបន្តការប្រកូតបាន លោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី២៕