(ភ្នំពេញ)៖ អត្តពលិកនៃប្រភេទកីឡាអត្តពលកម្មទាំង ១១រូបរបស់កម្ពុជាដែលសហព័ន្ធសម្រេចបញ្ជូនទៅនោះ សុទ្ធតែធ្វើបានល្អក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុង ចិន-អាស៊ាន ឆ្នាំ២០១៨ ដោយពួកគេទាំងនោះសុទ្ធតែទទួលបានចំណាត់ថ្នាក់ស្ទើរតែគ្រប់គ្នា។

ការប្រកួតម៉ារ៉ាតុង ចិន-អាស៊ាន នាថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្ត Fangchenggang ប្រទេសចិនរួមមាន៖
I.  វិញ្ញាសារត់ចម្ងាយ 5km ផ្នែកបុរស
លេខ១៖ ផាត សុផុត
លេខ២៖ សាធ ឧត្តម
លេខ៣៖ ឡៃ ពិសិទ្ធ។

II. វិញ្ញាសារត់ចម្ងាយ 5km ផ្នែកនារី
លេខ១៖ កញ្ញា ប៊ូ សំណាង
លេខ២៖ កញ្ញា ប៊ូ ស៊ុនណារី។

III. វិញ្ញាសារត់ចម្ងាយ 21km ផ្នែកបុស
លេខ២៖ វ៉ាន់ ភារ៉ា
លេខ៣៖ ជា សម្ភស្ស។

វិញ្ញាសារត់ចម្ងាយ 21km ផ្នែកនារី
កញ្ញា ហេង ម៉ីជូ បានចំណាត់ថ្នាក់លេខ៣។

បេសកកម្មនេះដឹកនាំដោយលោក ដាំ ភិរម្យ អនុប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ជាប្រធានប្រតិភូ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។ ចំពោះសមាសភាពកីឡាករមាន ៨រូប គឺកីឡាករ ម៉ា វីរ៉ូ, វ៉ាន់ ភារ៉ា, គៀង សាម៉ន, ជា សម្ភស្ស, សាត ឧត្តម, ផាត សុភុត, ឃ្លាំង បេប៊ុនណារ៉ា និងកីឡាករ ឡៃ ពិសិដ្ឋ។ រីឯផ្នែកនារីមាន ៣រូប រួមមានកីឡាការិនី ហេង ម៉ីជូ, បូ សំណាង និងកីឡាការិនី បូរ ស៊ុនណារី។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនអត្តពលិកទ្រង់ទ្រាយធំ ទៅចូលរួមព្រឹត្តិការណ៍ The 2018 China-ASEAN International Marathon និងទទួលបានការឧបត្ថម្ភទាំងស្រុងដោយក្រសួងអប់រំ យុវជន និងកីឡា៕