(ភ្នំពេញ)៖ តារាម៉ូដែល និងជាតារាសម្តែងស្រី កញ្ញា ផុន សុមាឡាឡែន នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នាងនឹងចែករំឡែកបទពិសោធន៍ផ្ទាល់ខ្លួន ការតស៊ូពុះពារក្នុងវិថីសិល្បៈ ក្នុងនាមជាមនុស្សស្រីម្នាក់ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន និងការយល់ច្រឡំរបស់មហាជនថា នាងនិងតារាប្រុសលោក អែត វីន មានទំនាក់ទំនងពិសេសជាមួយគ្នា ដល់ទស្សនិកជនឲ្យបានជ្រាប់ កាន់តែច្បាស់។

ដូច្នេះសូមទស្សនិកជន រង់ចាំតាមដានការបកស្រាយទាំងអស់គ្នា ថាតារាកិត្តិយស​នឹងបកស្រាយរឿងរ៉ាវ អាថ៌កំបាំងក្រៅឆាកអ្វីខ្លះ ដែលមហាជនមិនទាន់បានដឹង។ ជាការពិត កញ្ញា ផុន សុមាឡាឡែន បច្ចុប្បន្នគឺជាតារាសម្តែងស្រីមួយដួង ​មានទីផ្សារសិល្បៈគួរសម និងមានទស្សនិកជនជាច្រើន គាំទ្រស្នាដៃសម្តែងភាពយន្តរបស់នាង។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការពុះពារក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន រឿងរ៉ាវស្នេហា ដែលទស្សនិកជនយល់ច្រឡំថា នាង​មានទំនាក់ទំនងស្នេហាជាមួយ អែតវីន នាងនឹងចូលខ្លូនមកបកស្រាយ ឲ្យទស្សនិកជនដឹងកាន់តែច្បាស់ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕