(ភ្នំពេញ)៖ គុនខ្មែរកីឡាករ ចាន់ ណា បានយកឈ្នះកីឡាករថៃ Nakarin Pumpanmuang ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ដែលជាការប្រកួតក្នុងកម្មវិធីប្រដាល់ Max Muay Thia កាលពីថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ នាសង្វៀន Pattaya ប្រទេសថៃ។

ចាន់ ណា ធ្លាប់ប្រកួតបាន ៤៦ដង ឈ្នះ៣៣ ដង​ ចាញ់ ១៣ដង​ មិនដែលស្មើ
ខណៈកីឡារកថៃ Nakarin ធ្លាប់ប្រកួតបាន ៦៥ដង ឈ្នះ ៥២ដង ចាញ់១៣ដង មិនដែលស្មើ

ក្នុងការប្រកួតកីឡាករទាំងពីរបានបើការវាយសម្រុកយ៉ាងស្វិតស្វាញ ដោយបានប្រើក្បាច់កែង​ និងជង្គង់​ តែក្នុងទឹកទី១កីឡាករថៃបានប្រើកែងវាយចំផ្ទៃមុខ ចាន់ ណា ហើយក៏ត្រូវបានលោកអាជ្ញាកណ្តាលរាប់ជាលើទី១ តែកីឡារកកម្ពុជា ចាន់ ណា ក៏បានប្រើក្បាច់កែងវាយឲ្យកីឡាករថៃ ដួលហើយត្រូវបានអាជ្ញាកណ្តាលរាប់ម្តងវិញផងដែរក្នុងទឹកទី២ ហើយ ចាន់ ណា ក៏ធ្វើបានសម្រេចដោយប្រើក្បាច់កែងវាយធ្វើឲ្យកីឡាករថៃសន្លប់ក្នុងទឹកទី៣ តែម្តង៕