(ភ្នំពេញ)៖ តារាចម្រៀងស្រី អ្នកនាង យក់ ឋិតរដ្ឋា ត្រូវបានគេសង្កេតឃើញថា មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យសិល្បៈ បើទោះបីជានាងមានគ្រួសារហើយក្ដី។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ យក់ ឋិតរដ្ឋា កំពុងតែជួបទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ខណៈដែលបានបាត់បង់ លោកយាយជាទីស្រឡាញ់របស់ខ្លួន ដោយលោកយាយបានទទួលមរណភាព ដែលដំណឹងនេះ បានធ្វើឲ្យមហាជន មានក្ដីស្លុតចិត្តជាខ្លាំង និងបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ ជាមួយក្រុមគ្រួសារផងដែរ។

ជាក់ស្ដែង ​នៅលើគណនីហ្វេសប៊ុករបស់ អ្នកនាង យក់ ឋិតរដ្ឋា បានសរសេរសារ ដែលពោរពេញ​ដោយទុក្ខសោក យ៉ាងក្រៀមក្រំ និងក្ដុកក្តួលយ៉ាងដូច្នេះថា «លោកយាយបានធ្វើច្រើនពេករហូតដល់ចៅ មិនអាចរៀបរាប់អស់ទេ យាយអើយពីថ្ងៃនេះទៅ យាយលែងឈឺចាប់ទៀតហើយ តែពួកខ្ញុំ ក៏លែងមានលោកយាយទៀតដែរ ពីពេលនេះតទៅ»

តាមរយៈការបង្ហោះសារ ដែលពោរពេញទៅដោយទុក្ខសោក​មួយនេះ បានធ្វើអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រ បាននាំគ្នាចូលរួមរំលែកទុក្ខ​ ព្រមទាំងបួងសួង ឲ្យវិញ្ញាណក្ខន្ធលោកយាយ ទៅកាន់សុខគតិភព ផងដែរ​៕