(ភ្នំពេញ)៖ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានថ្លែងថា សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា បានប្រមាណជាង៩០% និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតការងារ កំណើនសេដ្ឋកិច្ច ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ ចំពោះសហគ្រាសទាំងនេះ។

លោកបណ្ឌិត លឹម អូន លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការគាំទ្រហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សហគ្រាសនៅកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។

លោកបានពន្យល់ថា អាជីវកម្ម ខ្នាតតូច និងមធ្យម បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងធំ ដែលបានចូលរួមចំណែកប្រមាណ ៦០%នៅក្នុងGDP និងផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណ ៧០% ដែលដាច់ខាតត្រូវតែយកចិត្តទុកដាក់ ទៅលើសហគ្រាសទាំងនោះ។

លោកបន្តថា ប្រភពទុន គឺសំខាន់ណាស់សម្រាប់អាជីវករ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មខ្នាតតូច នៅក្នុងការធានាបាននូវនិរន្តភាព និងការរីកចម្រើននៃអាជីវកម្មរបស់ពួកគាត់។

លោកមានប្រសាសន៍បន្ថែមថា «លទ្ធភាពនៃការផ្តល់ឥណទានយើងបានជជែកគ្នាច្រើនហើយ។ អ៊ីចឹងជារួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើការងារនេះមួយចំណែកហើយ។ ហើយហេតុបានជាយើងបង្កើតធនាគារដាក់ឈ្មោះថា ធនាគារ SME ព្រោះគោលដៅរបស់យើងគឺ SME ដែលយើងធ្វើយ៉ាងណាព្យាយាមគាំទ្រពួកគាត់ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សមត្ថភាពនៃការគ្រប់គ្រងអាជីវកម្ម»

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោកបណ្ឌិត លឹម អូន៖