(ភ្នំពេញ​)៖ សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) បានលើកឡើងថា ការវិវត្តន៍នៃប្រព័ន្ធឌីជីថល នឹងជំរុញដំណើររបស់កម្ពុជាឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន សមាគម។

សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា លើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីកាលនាពេលថ្មីៗនេះ ​សារព័ត៌មានមួយចំនួនបានចុះផ្សាយ ទាក់ទងទៅនឹងការសិក្សាលើឥរិយាបថរបស់អតិថិជនឬអ្នកប្រើប្រាស់ក្នុងការបង់ប្រាក់ទៅលើការទិញទំនិញឬសេវាកម្មនៅកម្ពុជា ដែលបានធ្វើឡើងកាលពីកំឡុងខែតុលា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមហ៊ុន Clear M&C Saatchi ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជានៅមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តការកើនឡើង។

សេចក្តីប្រកាសព័ត៌មានរបស់ ​CAFT បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរដ៏គួរឱ្យកត់សម្គាល់មួយឆ្ពោះទៅរកការក្លាយជាសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុរបស់ខ្លួន។ ការវិវត្តន៍នេះឆ្លុះបញ្ចាំងមិនត្រឹមតែការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការទទួលយកនវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឲ្យឃើញពីសេចក្តីប្រាថ្នាសម្រាប់កំណើនសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុរបស់ខ្លួនផងដែរ ។ ការផ្លាស់ប្តូររបស់កម្ពុជាទៅជាសេដ្ឋកិច្ចដែលមិនប្រើប្រាស់សាច់ប្រាក់កំពុងផ្លាស់ប្តូររបៀបដែលមនុស្សធ្វើប្រតិបត្តិការ អាជីវកម្ម និងរបៀបដែលរាជរដ្ឋាភិបាលគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ទាំងក្នុងទីក្រុងរហូតដល់សហគមន៍ជនបទដាច់ ស្រយាល៕

សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតខាងក្រោម៖