(ភ្នំពេញ)៖ ស្របពេលដែលបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនចូលចិត្ដញាំកាហ្វេ មិនថាវ័យចាស់ ឬក៏វ័យកណ្ដាល ដែលគេចាត់ទុកថា ជាប្រភេទភេសជ្ជៈមួយដ៏ពេញនិយមនោះកញ្ញា ស៊ូ មុន្នីពេជ្យ ស្ថាបនិក និងជា CEO របស់ Tube Coffee បានប្រាប់ពីកត្តាធំៗចំនួន៣ ដែលជំរុញឲ្យការឆុងកាហ្វេ កាន់តែមានរសជាតិឆ្ងាញ់។

ការលើកឡើងបែបនេះ របស់កញ្ញា ស៊ូ មុន្នីពេជ្យ ធ្វើឡើងក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «បទពិសោធន៍លើការវិនិយោគ Tube Coffee ក្នុងទីផ្សារកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

កញ្ញា ស៊ូ មុន្នីពេជ្យ បានបញ្ជាក់ថា «មានកត្ដា៣ធំៗ ដែលចូលរួមក្នុងការផលិតកាហ្វេមួយកែវ ឲ្យមានរសជាតិដែលទទួលយកបាន, ទី១៖ ប្រភេទគ្រាប់កាហ្វេ, ទី២៖ ប្រភេទម៉ាស៊ីនឆុងកាហ្វេ និងទី៣៖ ក្លិន, ពណ៌ និងរសជាតិ»

ខាងក្រោមនេះជាវីដេអូទាំងស្រុង នៃការលើកឡើង របស់កញ្ញា ស៊ូ មុន្នីពេជ្យ៖