(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ពីការអនុវត្តពន្ធលើប្រាក់ចំណូល ចំពោះចំណេញមូលធន សម្រាប់អ្នកជាប់ពន្ធ តាមបែបស្វ័យប្រកាស។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភានេះ។

ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តបទបញ្ញត្តិ ស្តីពីពន្ធលើប្រាក់ចំណូល ចំពោះចំណេញមូលធន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមបញ្ជាក់ជូនអ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ជ្រាបថាការពន្យារកាលបរិច្ឆេទកំណត់ដាក់ ឱ្យអនុវត្តពន្ធលើចំណេញមូលធន មិនមានប្រសិទ្ធភាពអនុវត្ត ចំពោះការអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ចំណូល ចំពោះចំណេញមូលធន សម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលបាន និងកំពុងអនុវត្តនោះទេ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖