(ប៉េកាំង)៖ ប្រទេសសិង្ហបុរីបានស្វាគមន៍ការដាក់ពាក្យរបស់ប្រទេសចិន ដើម្បីចូលរួមក្នុងកិច្ចព្រមមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (CPTPP)។ នេះបើយោងតាមកាសែត Nikkei Asia។

កាសែត Nikkei Asia បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយរបស់ប្រទេសចិនថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានប្រាប់លោកប្រធានាធិបតីចិន ស៊ី ជិនពីង តាមកិច្ចសន្ទនាតាមទូរស័ព្ទមួយថា សិង្ហបុរីស្វាគមន៍ និងគាំទ្រដល់ប្រទេសចិនក្នុងការដាក់ពាក្យសុំចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ភាពរុងរឿង និងការអភិវឌ្ឍនៅក្នុងតំបន់។

លោកប្រធានាធីបតី ស៊ី បានសម្តែងឆន្ទៈចង់ជួយដាក់កិច្ចព្រមព្រៀង CPTPP ឱ្យចូលជាធរមានទៅតាមការគ្រោងទុក។

ក្រសួងការបរទេសចិនក៏បានឱ្យដឹងផងដែរថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសស៊ីលីគឺលោក Andres Allamand បានឱ្យដឹងថា ប្រទេសស៊ីក៏បានបង្ហាញការគាំទ្រដល់ប្រទេសចិនក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP នេះផងដែរ។

សមាជិកបច្ចុប្បន្នរបស់កិច្ចព្រមព្រៀង CPTPP រួមមាន អូស្រ្តាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ ណូវែលស៊ីឡង់ សិង្ហបុរី និងវៀតណាម។ ការបញ្ចូលសមាជិកថ្មីតម្រូវឱ្យមានការព្រមព្រៀងជាឯកច្ឆ័ន្ទ៕