(ភ្នំពេញ)៖ មហារង្វាន់ធំរថយន្ត MAZDA ECLIP ឆ្នាំ២០១៨ ដែលមានតម្លៃ២០០លានរៀល ឬ៥ម៉ឺនដុល្លានឹងប្រគល់ជូន ដល់កំពូលអ្នកសំណាងមកពីខេត្តព្រះសីហនុ ក្នុងកម្មវិធីកំពូលអ្នកប្រដាល់គុណខ្មែរ គោជល់វេលាម៉ោង ១៨៖០០ ដល់ម៉ោង ២០៖០០ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ឬស្សីកែវ នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ។

ម្ចាស់សំណាងរង្វាន់គោជល់ ២០០លានរៀល លោក សុខ សុគន្ធ អាយុ៣២ឆ្នាំ ជាចុងភៅនៅក្នុងហាងចិនមួយកន្លែង នៅឆ្នេអូឈើទាល បានឈ្នះមហារង្វាន់ធំរថយន្ត Mazda Eclipse ឆ្នាំ២០១៨ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ ពេលដែលគាត់ទិញពីអ្នកលក់តាមរទេះ និងយកទៅពិសារពេលដែលលោកកំពុងចម្អិនម្ហូបជូនភ្ញៀវ។
នេះជាលើកទី២ក្នុងឆ្នាំ២០១៨នេះ ដែលក្រុមភេសជ្ជៈប៉ូវកម្លាំង គោជល់ ចែកមហារង្វាន់ជូនដល់កំពូលអ្នកមហាសំណាង ជាអតិថិជនដែលតែងតែគាំទ្រភេសជ្ជៈគោជល់ មិនថាអ្នកលក់ដុំ លក់រាយ ឬអ្នកដែលចូលចិត្តពិសាភេសជ្ជៈគោជល់នោះទេ។

កាលពីយប់មិញនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់នាំយកមហារង្វាន់ធំលើកទី២ ឆ្នាំ២០១៨ ចែកជូនផ្ទាល់ដល់ លោក សុខ សុគន្ធ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ហើយនឹងបន្តនាំយកមហារង្វាន់ ទៅជូនដល់ផ្ទះរបស់លោកនៅខេត្តព្រះសីហនុតែម្ដង។ មិនតែប៉ុណ្ណោះ អ្នកលក់ភេសជ្ជៈគោជល់ដែលអ្នកទិញបានត្រូវរង្វាន់រថយន្ត Mazda ក៏ទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១០ លានរៀលផងដែរ។ ដូចពាក្យស្លោករបស់ក្រុមហ៊ុនថា «អ្នកលក់បានលុយ អ្នកពិសារបានឡាន។ ហើយនេះក៏មានអ្នកដែលមានសំណាងត្រូវរង្វាន់ធំបន្ទាប់ គឺរង្វាន់ម៉ូតូហុងដាឌ្រីម ក៏បានមកទទួលរង្វាន់ និងអបអរសម្រាប់អ្នកឈ្នះរង្វាន់ធំផងដែរ។

សូមរម្លឹកថា ឆ្នាំ២០១៨នេះ ភេសជ្ជៈប៉ូវកម្លាំង គោជល់ នៅមានមហារង្វាន់ជាច្រើនទៀតមានដូចជា រថយន្ត Mazda Eclipse ឆ្នាំ២០១៨ ម៉ូតូហុងដាឌ្រឺម ឆ្នាំ២០១៨ រង្វាន់លុយសុទ្ធ និងរង្វាន់ជាច្រើនផ្សេងទៀតរាប់លានរង្វាន់។ ដែលការចែកមហារង្វាន់នេះនឹង អាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកមាន ដោយមិនដឹងខ្លួន។ ដូចនេះ សូមអតិថិនជនដែលគាំទ្រភេសជ្ជៈប៉ូវកម្លាំង គោជល់ បន្តការគាំទ្រដើម្បីទទួលមហាសំណាងនេះបន្តទៀត។ ហើយលោកអ្នកអាចប្ដូររង្វាន់បាននៅក្រុមហ៊ុន ហេរ៉ូឃីង (គោជល់) អាសយដ្ឋានអាគារលេខ ៣៤៤ មហាវិថីម៉ៅសេទុង ភូមិ៦ សង្កាត់ទូលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០៧៧ ៥៩៩ ៨៥៩ រៀងរាល់ម៉ោងធ្វើការ ៕