(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកទៅបោះឆ្នោត និងអ្នកមិនទៅ កុំរើសអើងគ្នាដែលអាចបង្កឲ្យមានជម្លោះ (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ហៅការចេញទៅបោះឆ្នោតដ៏ច្រើនលើសលុបរបស់ពលរដ្ឋខ្មែរ គឺជាបរាជ័យនៃយុទ្ធនាការ «ដេកផ្ទះឈ្នះឯង» (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងបង្កើតឡើងនៅថ្ងៃទី១៩-២០ ខែកញ្ញា (ចុចអាន)

៤៖ នៅខែតុលា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំអាស៊ីអឺរ៉ុប និងប្រជុំអាស៊ានអឺរ៉ុប នៅប្រទេសប៊ែលហ្ស៊ិច, សម្ដេចស្វាគមន៍រាល់ការធ្វើបាតុកម្ម ប្រឆាំងសម្ដេចជានិច្ច (ចុចអាន)

៥៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះពលរដ្ឋ និងកម្មករដែលបានទៅបោះឆ្នោតយ៉ាងច្រើន (ចុចអាន)

៦៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការបញ្ចៀសសង្គ្រាមនៅកម្ពុជា (ចុចអាន)

៧៖ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃ រៀងរាល់ឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ បន្ថែមលើការជិះរថយន្តក្រុង ដោយឥតគិតថ្លៃ (ចុចអាន)

៨៖ ​សម្ដេចតេជោ ហ៊ុន សែន ព្រមានមិនលើកលែងទោសឲ្យ សម រង្ស៊ី ជាដាច់ខាតរឿងចោទភរិយា និងកូនរបស់សម្ដេច ជាជនជាតិវៀតណាម (ចុចអាន)

៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមន្រ្តីចុះបម្រើប្រជាពលរដ្ឋតាមមូលដ្ឋានវិញក្រោយឈ្នះឆ្នោត ហើយធ្វើឱ្យបានល្អជាងមុន និងយកចិត្តទុកដាក់ជាងមុន​ (ចុចអាន)

១០៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ អំឡុងពេលរៀបចំការបោះឆ្នោត វិស័យដីធ្លីមានការទិញលក់ច្រើន ធ្វើឲ្យចំណូលពន្ធដារមិនធ្លាក់ចុះ! (ចុចអាន)

១១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងការពារតារាចម្រៀង ​ម៉េង កែវពេជ្ជតា ដែលត្រូវអ្នកគាំទ្រអតីតបក្សប្រឆាំង កាត់តវីដេអូថា «មើលងាយប្រជាពលរដ្ឋខ្មែរ» (ចុចអាន)

១២៖ រដ្ឋមន្ត្រីការបរទេសមហាយក្សចិន៖ បរទេសមិន​គួរលូកលាន់កិច្ចការផ្ទៃ​ក្នុងរបស់កម្ពុជា​នោះទេ (ចុចអាន)

១៣៖ រដ្ឋមន្ត្រីការបរទេសចិន និងកម្ពុជា ប្តេជ្ញារួមគ្នា​ប្រឆាំងគំនិត​ឯកតោភាគី និង​គាំពារនិយម (ចុចអាន)

១៤៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តស្ទឹងត្រែង អំពាវនាវរកជំនួយសប្បុរសឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ (ចុចអាន)

១៥៖ អគ្គលេខាធិការដ្ឋាន គ.ជ.ប៖ គេហទំព័រផ្សាយលទ្ធផលសំឡេងឆ្នោតនឹងផ្អាកការផ្សាយជាបណ្តោះអាសន្ន (ចុចអាន)

​១៦៖ រដ្ឋមន្រ្តីការបរទេសចិន អបអរសាទរចំពោះជោគជ័យ នៃការបោះឆ្នោតជាតិ នៅក្នុងប្រទេសកម្ពុជា (ចុចអាន)

១៧៖ រដ្ឋាភិបាលឡាវ ចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃការបោះឆ្នោតជាតិនៅកម្ពុជា ហើយសាទរចំពោះសំឡេងគាំទ្រច្រើនលើសលប់របស់ CPP (ចុចអាន)

១៨៖ ស.ស.យ.ក ចេញសេចក្តីថ្លែងការណ៍ វាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជា ត្រឹមត្រូវ គ្មានហិង្សា និងការគំរាមកំហែង (ចុចអាន)

១៩៖ នគរបាលពាក់ស័ក្ដិ៤កន្លះ ដែលបាញ់សម្លាប់ខ្លួនក្នុងបន្ទប់សណ្ឋាគារ «កូឡូសូ» ដោយសារមានវិបត្តិផ្ទាល់ខ្លួន, ក្រុមគ្រួសារថា ជនរងគ្រោះចេញពីផ្ទះប៉ុន្មានថ្ងៃហើយ! (ចុចអាន)

* ព័ត៌មានអន្តរជាតិ (International News)

១៖ លោក គីម ជុងអ៊ុន នឹងទៅចូលរួមកិច្ចប្រជុំមហាសន្និបាត UN នៅសហរដ្ឋអាមេរិក? (ចុចអាន)

២៖ គណបក្សកាន់អំណាចហ្ស៊ីមបាវ៉េ ទទួលបានសម្លេងគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោត (ចុចអាន)

៣៖ អ៊ីរ៉ង់ប្រមូលផ្ដុំកងទ័ពជើងទឹកនៅក្បែរឈូងសមុទ្រពែក ក្រោមការឃ្លាំមើលរបស់អាមេរិក (ចុចអាន)

៤៖ រដ្ឋាភិបាល​តួកគីប្រកាស​ថា នឹងសងសឹក​សហរដ្ឋអាមេរិក ដែលបាន​ដាក់ទណ្ឌកម្ម​លើរដ្ឋមន្ត្រី​តួកគី​ពីររូប (ចុចអាន)

៥៖ គ្រោះ​ទឹកជំនន់នៅ​មីយ៉ាន់ម៉ា កំពុងតែ​បង្កក្តីព្រួយបារម្ភ​កាន់តែ​ធ្ងន់ធ្ងរ! (ចុចអាន)

៦៖ តើរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំដោយលោក ដូណាល់ ត្រាំ អាចឲ្យពិភពលោកបន្តទុកចិត្តទៀតបានដែរឬទេ? (ចុចអាន)

៧៖ អ៊ីស្រាអែល​ព្រមានក្តែងៗ​ពីការប្រើទ័ព​ដោះស្រាយ​បញ្ហា បើសិនជា​អ៊ីរ៉ង់ហ៊ានបិទ​ច្រកសមុទ្រ​ដ៏សំខាន់​មួយនោះ... (ចុចអាន)

៨៖ បច្ចេកវិទ្យាអ៊ិនធើណេត ជួយពង្រឹងដល់វិស័យសុខាភិបាល ទូទាំងប្រទេសចិន (ចុចអាន)

៩៖ សេតវិមានទម្លាយព័ត៌មាន៖ នាយករដ្ឋមន្ត្រី​ឥណ្ឌាបាន​អញ្ជើញលោក ដូណាល់ ត្រាំ ទៅបំពេញ​ទស្សនកិច្ចទីក្រុង​ញូដេលី ប៉ុន្តែលោក ត្រាំ សុំពេល​គិត​សិន... (ចុចអាន)

Fresh News TV​ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោកជូរ លឹមហួត, លោក វង់ វុធ, លោក អាន គន្ធធារ៉ា៕