ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍តាមរយៈ
Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទ

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ គ.ជ.ប ប្រកាសថា ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ មានតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ក្រោយមានការឃោសនាបំភ្លៃការពិត​ (ចុចអាន)

២៖ គ.ជ.ប ចេញសេចក្ដីណែនាំ៣ចំណុច ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦​ (ចុចអាន)

៣៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាបន្ថែមចំនួន១០% នៃថវិកាជំនួយមនុស្សធម៌ ដល់វិស័យសកម្មភាពមីននៅកម្ពុជា (ចុចអាន)

៤៖ លោក ហោ ណាំហុង៖ តើហេតុអ្វីបានជាយើងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា? (ចុចអាន)

៥៖ លោក ហោ ណាំហុង៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺប្រឆាំងសិទ្ធិពលរដ្ឋ និងព្រះរាជអំពាវនាវព្រះមហាក្សត្រ (ចុចអាន)

៦៖ លោក ស៊ុន ចាន់ថុល ចុះពិនិត្យផ្លូវរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងការដឹកជញ្ជូន។ ផ្លូវសរុបជាង ៩០គីឡូម៉ែត្រ បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងការដឹកជញ្ជូននៅដើមរដូវវស្សានេះ (ចុចអាន)

៧៖ អ្នកនាំពាក្យគណបក្សកាន់អំណាច៖ មហាអំណាចលោកខាងលិច ជំពាក់បំណុលចិនលើសកម្ពុជា១០០ដងទៅទៀត (ចុចអាន)

៨៖ មូលនិធិគន្ធបុប្ផាកម្ពុជា បញ្ចប់ការទទួលសមាជិកស្ថាបនិក, មូលនិធិនេះមានសមាជិកស្ថានិក១៣០រូប និងទទួលបានថវិកាបរិច្ចាគសរុបជិត៦លានដុល្លារ (ចុចអាន)

៩៖ ទីបំផុតផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានចុះហត្ថលេខាដែលគ្រោងសាងសង់នៅពេលឆាប់ខាងមុននេះ, ចិនផ្តល់ហិរញ្ញប្បទាន២៥៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងផ្លូវក្រវាត់ក្រុងទី៣ (ចុចអាន)

១០៖ ទំនប់វារីអគ្គិសនីសាងសង់ដោយចិន ផ្តល់ថាមពលអគ្គិសនី តម្លៃថោកដល់គ្រួសារកម្ពុជា (ចុចអាន)

១១៖ និវត្តជន, មន្ត្រីធ្លាក់ខ្លួនពិការ និងបាត់បង់សមត្ថភាពការងារ របស់ស៊ីម៉ាក ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបញ្ចូលពួកគាត់ចូលក្របខ័ណ្ឌកងទ័ព (ចុចអាន)

១២៖ ព្រះមហាក្សត្រខ្មែរ និងប្រធានាធិតីចិន ព្រះរាជទាន និងផ្ញើសារទៅវិញទៅមក ក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន  (ចុចអាន)

១៣៖ នាយករដ្ឋមន្រ្តីកម្ពុជា-ចិន ផ្ញើសារទៅវិញទៅមក ក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន (ចុចអាន)

១៤៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា-ចិន ផ្ញើសារទៅវិញទៅមក ក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន (ចុចអាន)

* ព័ត៌មានអន្តរជាតិ (International News)

១៖ តុលាការកូរ៉េខាងត្បូង «បន្ថែមទោសដាក់ពន្ធនាគារ០៨ឆ្នាំទៀត ដល់លោកស្រី ផាក គឺនហេ» ក្រោយរកឃើញករណីធ្វើឲ្យបាត់លុយរដ្ឋជាង២៦លានដុល្លារ! (ចុចអាន)

២៖ អ៊ីរ៉ង់ព្រលះអាមេរិក៖ មេបង្កអស្ថេរភាពលើពិភពលោកគឺអាមេរិក, លក់អាវុធយកចំណេញខ្លួនឯងហើយ អាចចិញ្ចឹមជម្លោះនៅមជ្ឈិមបូព៌ាទៀត... (ចុចអាន)

៣៖ រុស្ស៊ី ធ្វើតេស្ដប្រព័ន្ធមីស៊ីលដ៏ថ្មីសន្លាង ដោយជោគជ័យនៅកាហ្សាក់ស្ថាន (ចុចអាន)

៤៖ លោក ត្រាំ អញ្ជើញលោក ពូទីន មកទស្សនកិច្ចនៅអាមេរិក ដោយមិនខ្វល់ពីការរិះគន់ (ចុចអាន)

៥៖ មន្ត្រីជំនិតប្រធានាធិបតីបារាំងលោក ម៉ាក្រុង កំពុងប្រឈមមុខការចោទប្រកាន់ ករណីបន្លំខ្លួនប្រើអំពើហិង្សាលើក្រុមបាតុករ ដែលប្រឆាំងរដ្ឋាភិបាល! (ចុចអាន)

៦៖ ក្តៅគគុក! រដ្ឋាភិបាលតួកគី «មានផែនការចាប់មនុស្សជាង៤,៦០០នាក់ ពីប្រទេសចំនួន១១០» ជាផ្នែកមួយនៃការបង្រ្កាបក្រោយរដ្ឋប្រហារឆ្នាំ២០១៦! (ចុចអាន)

(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គន្ធធារ៉ា និងលោក វៃ ជីវ័ន្ត៕