(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក​ សេណេហ្គាល់​ បានយកឈ្នះក្រុមនៅអឺរ៉ុប​ ប៉ូឡូញ​ ២-១​ ពីការជួបគ្នាលើកទី១ជាប្រវត្តិសាស្រ្ត​ នៅ​ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

ក្នុងជំនួបដ៏ស្វិតស្វាញដែលបានធ្វើឡើងនៅកីឡដ្ឋាន​ Spartak Stadium មានអ្នកទស្សនាផ្ទាល់ប្រមាណ​ ៤៤១៩០នាក់​ កីឡាករខ្សែការពារប៉ូឡូញធ្វេសប្រហែសធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី៣៨​ មុនពេលគ្រាប់ទី២​ កើតឡើងនៅនាទីទី៦០

ចំណែក១គ្រាប់របស់ប៉ូឡូញវិញកើតឡើងនៅនាទីទី៨៦​ តែយឺតពេលបាត់ទៅហើយ ដោយធ្លាក់ទៅឈរបាតតារាងបណ្តោះអាសន្ននៃពូល​ H ចុងក្រោយគេ៕