(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានច្រានចោលការចោទប្រកាន់ និងសេចក្តីរាយការណ៍មួយចំនួន ដែលបានលើកឡើងថា «មន្ត្រីនគរបាល និងពលរដ្ឋនៅខេត្តតាកែវ សំណូពរក្រសួងមហាផ្ទៃ សុំឱ្យពិនិត្យចំពោះសកម្មភាពមិនប្រក្រតីរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត»។ នេះបើយោងតាមការបំភ្លឺរបស់ស្នងការដ្ឋានខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ។

តាមសេចក្តីបំភ្លឺរបស់ស្នងការ បានឱ្យដឹងថា «អង្គភាពស្នងការដ្ឋាននគរបាលខេត្ត មិនមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើង ដូចការចុះចោទប្រកាន់នោះទេ តួយ៉ាងជុំវិញការតែងតាំងមុខតំណែង ការតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងដ្ឋាននគរខេត្ត គឺពិនិត្យទៅលើសមត្ថភាព បទពិសោធន៍ អតីតភាពការងារ និងស្នាដៃ ដោយមានការប្រជុំវាយតម្លៃពីគណៈស្នងការត្រឹមត្រូវ ព្រមទាំងមានការឯកភាព ពីគណៈអភិបាលខេត្ត មិនមានតែងតាំងតែបក្ខពួក ឬបុគ្គលដែលគ្មានស្នាដៃ និងអ្នកដែលផ្តល់ផលប្រយោជន៍ឱ្យខ្លួននោះទេ»

បើតាមស្នងការដ្ឋាន ចំពោះការចោទប្រកាន់កន្លងមក វាខុសស្រឡះទាំងស្រុងបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានឡើងកាន់ដំណែងជាស្នងការនគរបាលខេត្ត បានខិតខំបំពេញភារកិច្ចជូន ប្រជាពលរដ្ឋ ពិសេសការពារសិន្តសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ និងដោះស្រាយរាល់សុខទុក្ខ និងកង្វល់នានារបស់ ពលរដ្ឋនៅក្នុងខេត្តតាកែវ ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមអានខ្លឹមសារ នៃការបំភ្លឺរបស់ស្នងការខេត្តតាកែវ ដូចខាងក្រោម៖