(ភ្នំពេញ)៖ មន្រ្តីនគរបាល​​​ ដែលដឹកជញ្ជូនលោក ឈូក បណ្ឌិត ទៅកាន់សាលាដំបូងខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ប្រាប់ Fresh News មុននេះបន្តិចថា រថយន្តដែលដឹកលោក ឈូក បណ្ឌិត ពេលនេះបានចេញផុតពីទី​ក្រុងភ្នំពេញហើយ តាមផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់សាលាដំបូងខេត្តស្វាយរៀង។

សូមជំរាបថា លោក ឈូក បណ្ឌិត បានចូលខ្លួនមកសារភាព​នៅស្នងការដ្ឋាន នគរបាល​រាជធានីភ្នំពេញហើយ នៅម៉ោង ១៖១០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥នេះ បន្ទាប់ពីមានការព្រមានពីនាយករដ្ឋមន្រ្តី៕ រូបភាពលោក ឈូក បណ្ឌិត នៅស្នងការដ្ឋាននគររាជធានីភ្នំពេញ-->