(កំពត)៖ ខេត្ដ​កំពត​បាន កំពុង​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ កំពង់ផែ​ទេសចរណ៍​មួយ បន្ទាប់ពីការ​សិក្សា​អំពីផល ប៉ះពាល់សង្គម និងបរិស្ថានអស់​រយៈពេល ​៤​ឆ្នាំ​មក។​

លោក​ថោង ខុន​រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍​បាន​មានប្រសាសន៍​​ថា គម្រោងសាងសង់​កំពង់ផែ​ទេសចរណ៍ ​គឺ​ក្រោមគម្រោង​កម្ចី​ថវិកា​ ពី​ធនាគារ​អភិវឌ្ឍន៍ អាស៊ី (ADB) មាន​ទឹកប្រាក់​ចំនួន​១៨ លាន​ដុល្លារ​អាមេរិកដែល​ ​ចំណុច​ទីតាំង​សាងសង់​ផែ នេះ​ស្ថិតនៅ​បឹង​រូង​មួយ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​មាន​ចម្ងាយ​​ ៥គីឡូម៉ែត្រ ពី​ទីរួម​ខេត្ដ​ ដែល​ទីតាំង​នេះ​បាន ភ្ជាប់​ទៅ​ប្រព័ន្ធ​ដឹកជញ្ជូន​ទេសចរណ៍​ពី ប្រទេសនានា​ ជាប់​ជាមួយ​ប្រទេស​កម្ពុជា ដូចជា ខេត្ដ​ហា​ទៀង​ ប្រទេសវៀតណាម និង​កោះ​ភាគខាងត្បូង​នៃ ប្រទេស​ថៃ​ដែលជា​ទីតាំង​ទេសចរណ៍ សំខាន់នៅក្នុងតំបន់​។

លោក ​ទិ​ត ចន្ថា​ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍​បានលើកឡើង​ថា មុននឹង​ឈានដល់​ការសាងសង់ ផែ​ទេសចរណ៍​នេះ​ គឺ​ត្រូវបាន​សិក្សាល្អិតល្អន់​ ទុកជាមុន​អស់​ពេល​៤​ឆ្នាំទៅ ៥​ឆ្នាំ​ហើយ​។ អនាគត​យើង​នឹង​ប្រែ ក្លាយ​ខេត្ដ​កំពត​ ពីខេត្តដែល​ភ្ញៀវ​ឆ្លងកាត់​ទៅជា ខេត្ដ​ភ្ញៀវ​ស្នាក់នៅ​។ ជា​ខេត្ដ​ទាក់ទាញភ្ញៀវទេសចរ ​មួយ​ដែល​គេ​គិតថា ត្រូវ ទាមទារ​មាន​ការបើក​ច្រករបៀង​ ឱ្យបាន​ច្រើន​ថែមទៀត។ អនាគត​ខេត្ដកំពត​ពី​ខេត្ដ ​អត់​ឆ្នេរ​ខ្សាច់​ឱ្យទៅជា ខេត្ដ​មាន​ឆ្នេរ​ខ្សាច់ ​សម្រាប់​ភ្ញៀវ​ទេសចរលេងកម្សាន្ដ​។

ថ្មីៗនេះសាលាខេត្ដ​កំពត​ក៏បាន ពិភាក្សាគ្នា​ពី​ការត្រៀម​រៀបចំ​បុណ្យ សមុទ្រ​ឆ្នាំ​២០១៥ និង​គម្រោង របស់​ខេត្ដ​ក្នុងការ​ស្ថាបនា​ផ្លូវ​ទៅកាន់ កំពង់ផែ​តាម​ដងព្រែក​កំពត ព្រមទាំង ពិភាក្សា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម បរិស្ថាន​ក្នុង​តំបន់​ទេសចរណ៍ ​ខេត្ដ​កំពតផងដែរ។

តាមការវិភាគរបស់ អ្នកជំនាញក្រុមហ៊ុនដីធ្លី លោករស់ ហៃ អគ្គនាយកក្រុមហ៊ុនខេមបូឌា អង្គររៀលអ៊ីស្ទេត CAMBODIA ANGKOR REAL ESTATE CO., LTD (C-A-R-E) «ដោយមានការយកចិត្តទុកដាក់ពីសំណាក់ រដ្ឋាភិបាលក្នុងការអនុវត្តន៏ផែនការកែប្រែមុខមាត់ថ្មីនៃទីក្រុងកំពត យើងអាចប៉ាន់ប្រមាណ ថាដីនៅតំបន់អភិវឌ្ឍន៏ជាប់មាត់សមុទ្រនោះនឹងកើនតម្លៃនៅចុងឆ្នាំ២១០៥ ​ខាងមុខនេះ»។​

ប្រសិនបើលោកអ្នកត្រូវការអចលនទ្រព្យ នៅក្នុងតំបន់អភិវឌ្ឍន៏ខាងលើ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុនខេមបូឌា អង្គររៀលអ៊ីស្ទេត CAMBODIA ANGKOR REAL ESTATE CO., LTD (C-A-R-E)

តាមរយៈទូរស័ព្ទលេខ 093 85 85 75 / 015 67 67 26 / 015 88 78 98 / 077 518 508

គេហទំព័រៈ www.angkorrealestate.com