(ភ្នំពេញ)៖ ដើម្បីលើកស្ទួយដល់សុខុមាលភាព និង សុវត្ថិភាពក្នុងការសិក្សារបស់កុមារ នៅថ្ងៃទីសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ សាខាទួលស្វាយព្រៃ បានបើកទំព័រថ្មី នៃដំណើរឆ្ពោះទៅកាន់ភាពដ៏ប្រសើរ ដោយសាលាបានប្រារព្ធកម្មវិធីមួយដែលផ្តោតលើការរស់នៅប្រកបដោយសុខភាពល្អ ដែលហៅថា «Healthy Living» Open House & Fun Day ។

កម្មវិធីនេះបានបើកឱ្យអាណាព្យាបាល និងអតិថិជនទាំងអស់ចូលទស្សនា និងទទួលយកនូវបទពិសោធន៍នៃកម្មវិធីសិក្សាកម្រិតស្តង់ដារអន្តរជាតិ ប្រមាណជា៣០០នាក់។ ជាមួយគ្នានេះផងដែរ ក្នុងកម្មវិធីដ៏សប្បាយរីករាយនេះ ក៏មានការចូលរួមសម្តែងសមត្ថភាពដោយប្អូនៗសិស្សានុសិស្ស កុមារា កុមារី របស់សាលាហ៊ែរ៉ុដស៍ អន្តរជាតិជាច្រើននាក់ផងដែរ។ ដើម្បីលើកស្ទួយដល់គុណភាព សុខុមាលភាព និងសុវត្ថិភាពក្នុងការសិក្សារបស់ប្អូនៗ កុមារា កុមារី ក្រុមហ៊ុនសូនិនអចលទ្រព្យ ហាងកាហ្វេ E&M ទាវ Boutique Hotel និងក្រុមហ៊ុន AYRA ក៏បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះយ៉ាងសកម្មផងដែរ។

គោលបំណងនៃកម្មវិធីដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងសម្រាប់មាតាបិតា អាណាព្យាបាលសិស្សដែលមានបុត្រធីតាចាប់ពីអាយុ ១ឆ្នាំកន្លះឡើងទៅ ដែលកំពុងជ្រើសរើសសាលាដែលមានកម្រិតស្តង់ដាអន្តរជាតិ ដើម្បីឲ្យបុត្រធីតាសិក្សា អញ្ជើញចូលរួមទស្សនា និងសិក្សាបន្ថែមពីកម្មវិធីសិក្សារបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ដែលប្រើប្រាស់កម្មវិធីIEYC សម្រាប់ថ្នាក់ទារកដ្ឋាន និងមត្តេយ្យសិក្សា និងកម្មវិធី IPC សម្រាប់ថ្នាក់បឋមសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាជាតិ ស្របតាមក្រសួងអប់រំយុវជន និងកីឡា ដែលមិនគ្រាន់តែឆ្លុះបញ្ជាំងពីកម្មវិធីប្រកបដោយគុណភាព និងស្តង់ដារពិតប្រាកដប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការយល់ដឹង ពីការគាំពារ ការលូតលាស់ និងការអភិវឌ្ឍន៍របស់កុមារ ប្រកបដោយសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ មានទំនុកចិត្តខ្ពស់លើខ្លួនឯង និងមានផ្នត់គំនិតជឿនលឿន ដែលសាលាហ៊ែរ៉ុដស៍ អន្តរជាតិ កំពុងតែពង្រឹងបន្ថែមក្នុងកម្មវិធីរបស់ខ្លួន។

លោកស្រី ម៉ាលីហ្សា ឃ្លុស ដែលជានាយិកា សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រី មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ដែលបានចូលរួម និងផ្តល់ទំនុកចិត្តលើ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ។ លោកស្រីប្តេជ្ញាចិត្តថានឺងរក្សាធានា នូវគុណភាពនៃការអប់រំរបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ឲ្យកាន់តែប្រសើរឡើងនិងក្លាយជាគ្រឹះស្ថានអប់រំឈានមុខគេនៅកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់លើ គុណភាព សុខមាលភាព និងសុវត្ថិភាពរបស់សិស្សានុសិស្សជាចម្បង។

ដោយទទួលបានភាពជឿជាក់ និងទំនុកចិត្តពីសំណាក់មាតាបិតា អាណាព្យាបាលសិស្សជាច្រើន សាលាហ៊ែរ៉ុដស៍ អន្តរជាតិ បានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ចំនួន៣សាខា៖ សាខាបឹងកេងកង១ សម្រាប់មតេយ្យសិក្សា សាខាបឹងកេងកង១ សម្រាប់បឋមសិក្សា និងសាខាទួលស្វាយព្រៃ សម្រាប់មតេ្តយ្យសិក្សាដល់បឋមសិក្សា និងនៅឆ្នាំសិក្សា២០១៨-២០១៩ ខាងមុខនេះ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ នឹងបើកដំណើរការអគារមធ្យមសិក្សាថ្មីស្រលាងរបស់ខ្លួនបន្ថែមទៀត។

សម្រាប់ជាការដូឆ្នាំថ្មី សាលាហ៊ែរ៉ុដស៍ អន្តរជាតិ សាខាទួលស្វាយព្រៃ នឹងបើកឲ្យមានកម្មវិធី រៀនសាកល្បងដោយឥតគិតថ្លៃ (រយៈពេលមួយសប្តាហ៍) និងការបញ្ចុះតម្លៃជាពិសេស ដែលនឹងធ្វើការផ្តល់ជូនលោកអ្នក ចាប់ពីថ្ងែនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

លោកអ្នក អាចធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ័៖ 023 936 999/ 023 973 999/ 023 974 999 ៕