(ភ្នំពេញ)៖ បន្ទាប់ឈានជើងចុះដល់ទឹកដីកម្ពុជាភ្លាមៗ នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង នៅវេលាម៉ោង១៤៖​៤៥នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានធ្វើដំណើរចាកចេញពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះទៅកាន់សណ្ឋាគារអ៊ីនធើខន​ មុននឹង​ចូលរួមកិច្ចប្រជុំកំពូល​ថ្នាក់តំបន់ មេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមជម្រាបថា ការអញ្ជើញមកដល់របស់នាយករដ្ឋមន្រ្តីចិន ត្រូវបានទទួលស្វាគមន៍ដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងមន្រ្តីទូតចិនផងដែរ។