(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញ បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា លោក ហេង កេសរោ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសម្រេចដាក់គុក ឈ្មោះ គឹម ម៉ាវិន្ថា អាយុ​៥៧​ឆ្នាំ​ ជា​អតីត​ឧត្ដមសេនីយ៍ទោ និង​ជា​អគ្គនាយក​ក្រុមហ៊ុន ជី អេស ធី ដឹក​អ្នក​ដំណើរ និង​មាន​មុខងារ​ជា​ឧកញ៉ា ​និង​កូន​ប្រសា​ប្រុស និង​កូន​ប្រុស​បង្កើត​ម្នាក់​ទៀត ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ឃាតកម្ម​សម្លាប់​ ជន​រងគ្រោះ​២​នាក់​ម្ដាយ​និង​កូន ដែល​ត្រូវ​ជា​ប្រពន្ធ​ចុង និង​កូន​ស្រី​របស់​ខ្លួន​ កាល​ពី​ពាក់​កណ្ដាល​ខែ​ កុម្ភៈ ឆ្នាំ​២០១៤ យកទៅបោះចោលនៅពេជ្រនិល។

ក្រៅពីនោះតុលាការក៏បានសម្រេចឲ្យជនជាប់ចោទផ្តល់សំណងទឹកប្រាក់ ២០ម៉ឺនដុល្លារ ដល់គ្រួសារជនរងគ្រោះផងដែរ។ ដោយឡែកកូនប្រសា និងកូនបង្កើតដែលចូលរួមសមគំនិតត្រូវបានតុលាការដាក់គុក៖  ឈ្មោះ ជា សំណាង ហៅ សុខ​សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ ជា​កូន​ប្រសា​ប្រុស ជាប់គុក ១៨ខែ និង ឈ្មោះ គឹម សែនរិទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវ​ជា​កូន​បង្កើត​របស់​ឈ្មោះ គឹម ម៉ាវិន្ថា ជាប់គុក ៣០ខែ។

ជន​ជាប់ចោទ​ទាំង​៣​នាក់​នេះ ត្រូវ​បាន​តំណាង​អយ្យការ​​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​ពី​បទ «មនុស្ស​ឃាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​សម​គំនិត ក្នុង​អំពើ​ មនុស្ស​ឃាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»។