(ភ្នំពេញ)៖ នៅថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះ លោកជំទាវ ដោក សុធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រម​ទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កង​កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពជូនពរ សម្តេចចៅហ្វាវាំងវរវាំងជ័យធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មរបស់សម្ដេច។

នៅក្នុងឱកាសនេះ លោកជំទាវ ដោក សុធា និងឯកឧត្តម ឈួរ ច័ន្ទឌឿន ព្រម​ទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កង​កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពជូនពរ សម្តេចចៅហ្វាវាំងវរវាំងជ័យធិបតីស្រឹង្គា គង់ សំអុល ទទួលបាននូវសុខភាព ល្អមាំមួន អាយុយឺនយូរ បញ្ញាឈ្លាសវៃ ឈ្នះអស់មាសត្រូវ ដើម្បីចូលរួមដឹកនាំ ក្នុងការការពារសន្តិសុខ សុវត្ថិភាព សន្តិភាព និងស្ថេរភាពនយោបាយរបស់ប្រទេសជាតិ ឲ្យមានសេចក្ដីសុខក្សេមក្សាន្ត។

សូមសម្តេចចៅហ្វាវាំងវរវាំងជ័យធិបតីស្រឹង្គា គង់ សំអុល និងក្រុមគ្រួសារទាំងមូល ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕