(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមចែកការឧបត្ថម្ភ មួក អាវយឺត និងទឹកផ្លែឈើ Joop ដល់ក្រុមកីឡាករអុំទូក នៅថ្ងៃព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ។ ការចែកជូននឹងបន្តរហូតដល់ម៉ោង៦៖០០ល្ងាច រហូតដល់ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៧។

ក្រុមកីឡាករអុំទូកមកពីគ្រប់ខេត្តក្រុងចំនួន១៥០ទូក បានទាក់ទងមកកាន់ក្រុមហ៊ុន និងទទួលយកការឧបត្ថម្ភក្នុងថ្ងៃនេះ ដោយក្នុងមួយទូក ទទួលបានមួក និងអាវយឺតតាមចំនួនចំណុះទូក ទឹកសុទ្ធកម្ពុជា៤១យួរ និងទឹកផ្លែឈើJoop ២៥កេស។

ក្រុមកីឡាករអុំទូកដែលចង់ស្នើសុំការឧបត្តម្ភអាចទាក់ទងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈទូរស័ព្ទលេខ៖ 010 234 152៕