(ភ្នំពេញ)៖ កាន់តែពិសេសទៀតហើយ សម្រាប់អ្នកបោះដុំ និងអ្នកលក់រាយឆ្នោតកោសមហាសំណាងនៅដំណាច់ខែតុលាខាងមុខនេះ ដោយគ្រាន់តែជាវនូវឆ្នោតកោសមហាសំណាងអស់ទឹកប្រាក់ត្រឹមតែ១ពាន់ដុល្លារដើម្បីយកទៅលក់បន្តដល់អតិថិជនរបស់ខ្លួននឹងទទួលបានការបញ្ចុះតំលៃរហូតដល់២០ភាគរយ ដែលការផ្តល់ជូនពិសេសនេះគឺដើម្បីជាការចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែនៅដើមខាងវិច្ឆិកាខាងមុខនេះ។

ប្រញាប់រួសរាន់ឡើងសម្រាប់អ្នកបោះដុំ និងលក់រាយឆ្នោតកោសមហាសំណាងទាំងអស់នៅ២៥ខេត្តក្រុង និងរាជធានីទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រោះឪកាសដ៏វិសេសវិសាលនេះមានកំណត់គឺមានត្រឹមតែ១ថ្ងៃតែប៉ុណ្ណោះ គឺថ្ងៃទី៣១ខែតុលាខាងមុខនេះ ដែលអាចផ្តល់សំណាងដល់អតិថិជនរបស់ខ្លួននូវទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ធាប់ជាមួយនូវទឹកប្រាក់២០ លានរៀល និង៨០លានរៀលជាច្រើនទៀត ដោយពួកគាត់ចំណាយនូវទឹកប្រាក់ដ៏តិចតួចបំផុតដើម្បីជាវនូវឆ្នោតកោសសំណាងនេះជាការកំសាន្ត។

គួររំលឹកផងដែរថា ចាប់តាំងពីដាក់អោយដំណើរការនូវឆ្នោតកោសមហាសំណាងនាពេលថ្មីៗកន្លងមកនេះ មានអតិថិជនជាច្រើនរូបមកហើយមានសំណាងឈ្នះនូវទឹកប្រាក់ជាច្រើនលានរៀល ជាពិសេសក្នុងនោះគឺមានអតិថិជនពីរនាក់បានឈ្នះនូវរង្វាន់ធំនូវទឹកប្រាក់២០លានរៀល ដោយអតិថិជនម្នាក់មកពីខេត្តកំពង់ស្ពឺ និងម្នាក់ទៀតនៅឧត្តុង្គខេត្តកណ្តាល។

សូមពុកម៉ែបងប្អូនកុំភ្លេចសាកជាវនូវឆ្នោតកោសនេះព្រោះរង្វាន់រាប់សិបលានរៀលទៀតរហូតដល់៨០លានកំពុងរង់ចាំ។ តោះនាំគ្នាកោសរកសំណាងជាមួយឆ្នោតកូសមហាសំណាង កូសភ្លាម ឈ្នះភ្លាម!

ក្រុមហ៊ុនឆ្នោតមហាសំណាងបានបង្កើតនូវឆ្នោតកោសមហាសំណាង ក្នុងគោលបំណងផ្តល់ជាការកំសាន្តបែបឆ្នោតកោសមួយប្រភេទនេះដើម្បីអោយកាន់តែងាយស្រួល កាន់តែចំណាយតិច និងកោសភ្លាមឈ្នះភ្លាមមិនបាច់រង់ចាំយូរ។ ពុកម៉ែបងប្អូនអាចរកជាវ បានជាមួយនឹងឆ្នោតកោសមហាសំណាងនៅគ្រប់តំណាងឆ្នោតមហាសំណាងនៅតាមភូមិឃុំដែលនៅជិតផ្ទះរបស់បងប្អូនពុកម៉ែបំផុត ហើយបើខុសក៏គ្មានផលប៉ះបាល់អ្វីដែរ ដោយការធ្វើឡើងនេះគ្រាន់តែជាការកំសាន្តតែប៉ុណ្ណោះ។


ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖០៧០២៣៥២៣៥/០៩៩ ២៣៥ ២៣៥៕