(បរទេស)៖ នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ គ្រោះមហន្តរាយធម្មជាតិ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau និងភរិយា បំពេញដំណើរទស្សនកិច្ចផ្លូវការលើកទី០១ នៅម៉ិចស៊ីកូ ក្រោមការ​ទទួលស្វាគមន៍ពីសមភាគីម៉ិចស៊ីកូ លោក Enrique Pena Nieto ព្រមទាំងភរិយា។

២៖ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី និងប្រមុខការពារជាតិវៀតណាម ជួបពិភាក្សាការងារ នៅក្នុងរដ្ឋធានីហ្សាការតា។

៣៖ ភ្លើងឆេះព្រៃនៅកាលីហ្វរញ៉ា ផ្តាច់ជីវិតមនុស្ស​ច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ រហូតដល់ទៅ៣១នាក់។

៤៖ ថ្ងៃនេះគឺខួប០១ឆ្នាំ នៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ខណៈថ្ងៃបូជាព្រះសព​កាន់តែជិតមក​ដល់។

៥៖ ជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា​ ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា ទៅកាន់បង់ក្លាដែស កើនឡើងយ៉ាងគំហុក​ដល់៥៣៦,០០០នាក់​ហើយ។

៦៖ ប្រទេសអេស្ប៉ាញ ធ្វើព្យុហយាត្រាយោធាយ៉ាងកក្រើក កណ្តាលទីក្រុងម៉ាឌ្រីត ចំពោះមុខគម្រោងផ្តាច់ខ្លួន នៃមេដឹកនាំ Catalonia។

៧៖ នាយកក្រុមហ៊ុន Amazon Studio ត្រូវបានសម្រេចឲ្យផ្អាកការងារ ជុំវិញរឿងអាស្រូវរំលោភបំពានផ្លូវភេទ​តួស្រីក្នុងផលិតកម្ម៕